បាល់ទាត់

Tan Cheng Hoe ចង់​ឃើញ​កីឡាករ​ជម្រើស​ជាតិម៉ាឡេស៊ី​ទៅ​លេង​នៅ​លីគ​កំពូលជប៉ុន

ការ​ចាក​ចេញ​ពី Johor Darul Ta’zim (JDT) របស់​ខ្សែ​ប្រយុទ្ធ Safawi Rasid ទៅ​លេង​នៅ​ក្លិប​ព័រទុយហ្គាល់​បាន​ធ្វើឲ្យ​មាន​ការ​និយាយគ្នា​ពី​សំណាក់អ្នក​គាំទ្រ​បាល់​ទាត់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែគ្រូបង្វឹក​ជម្រើស​ជាតិម៉ាឡេស៊ី​លោក Tan Cheng Hoe បាន​ទទូច​ថា​លោក​គ្មាន​ភ្ញាក់ផ្អើល​អ្វី​ឡើយ​អំពី​ដំណឹង​នេះ​ ហើយ​លោក​សង្ឃឹមថា​នឹង​មាន​កីឡាករ​ម៉ាឡេស៊ី​ជា​ច្រើន​ទៀត​ទៅ​លេង​នៅ​លីគ​ក្រៅ​ប្រទេស។

លោកបាន​និយាយ​ក្នុង​កាសែត Kosmo  ថា​គាត់​សង្ឃឹម​នឹង​ឃើញកីឡាករម៉ាឡេស៊ី​ក្នុង​ការ​ប្រកួតប្រជែង​លីគកំពណូល​ជប៉ុន​ដូច Chanathip Songkrasin (Hokkaido Sapporo) និង Theerathon Bummathan (Yokohama F Marinos) ដែល​បង្ហាញទម្រង់​លេង​បាន​ល្អ​ក្នុង​ក្រុមរៀងៗខ្លួន។

“និយាយឲ្យ​ស្មោះត្រង់​ទៅ! ខ្ញុំ​មិនភ្ញាក់ផ្អើលលើ​ព័ត៌មាន​នេះពី​ព្រោះ​ខ្ញុំតែងតែងដឹង​ថាគាត់​នឹងទទួល​បាន​ឱកាសលេង​និង​ទទួលបានបទពិសោធន៍នៅ​លីគ​ល្អ​ជាង​នេះ។​យើង​មានកីឡាករដែល​លេង​នៅ​លីគ​បរទេស​រួច​ទៅ​ហើយ​ដូច​ជា Luqman (Judge) និង Dominic (Tan)។ បន្ទាប់​ពី​នេះខ្ញុំចង់​ឃើញ​កីឡាកររបស់​យើង​ក្នុង​លីគ​ជប៉ុន”។

លោក Cheng Hoe ក៏​បាន​គិត​ថា  Safawi មានឱកាស​ទៅ​លេង​នៅ​អឺរ៉ុប​ក៏​ដោយ​សារ​ទម្រង់​លេង​របស់​គាត់​ក្នុង​ពាន​រង្វាន់ AFC Champions League និង​ 2022 World Cup/ 2023 AFC Asian Cup កាល​ពី​ឆ្នាំមុននោះដែរ។

“ ខ្ញុំគិតថាក្លឹបពិតជាបានឃ្លាំមើលការសម្តែងរបស់គាត់មិនត្រឹមតែជាមួយក្រុមជម្រើសជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលពាក់អាវ JDT ក្នុងការប្រកួត ACL ។ តាមពិតទៅ! កីឡាករជម្រើសជាតិជាច្រើនទៀតនៅក្រៅប្រទេសនឹងជះឥទ្ធិពលជាវិជ្ជមានទៅលើក្រុមជម្រើសជាតិ ម៉ាឡេស៊ី។ Safawi នឹងលេងក្នុងលីគដ៏ល្អបំផុត!មួយនៅ​លើពិភពលោកដែលបានផ្តល់កំណើតឱ្យកីឡាករ Cristiano Ronaldo” ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628