បាល់ទាត់

AFC ទទួលបានលិខិតសុំធ្វើ​ម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2027 មក​ពី៥​ប្រទេសហើយ

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីប​អាស៊ី​ (AFC) បាន​ទទួល​លិខិតស្នើសុំដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​មក​ពី​៥​ប្រទេស​ដ៏​សំខាន់​ ដែលមានបំណង​ចង់​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2027 ខណៈ​ដែល​ថ្ងៃ​ផុតកំណត់ដាក់​ពាក្យ​ជិត​អស់​ទៅ​ហើយ​នោះ។

ប្រទេស​ទាំង​៥​ដែល​ដាក់​ពាក្យ​ដេញ​ថ្លៃធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2027 មាន​ដូច​ជា សហព័ន្ធបាល់ទាត់ប្រទេសឥណ្ឌា (AIFF) សហព័ន្ធកីឡាបាល់ទាត់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) សមាគមបាល់ទាត់កាតា (QFA) សហព័ន្ធបាល់ទាត់អារ៉ាប់ប៊ីសាអូឌីត (SAFF) និងសមាគមបាល់ទាត់អ៊ូបេគីស្ថាន (UFA) ដែលបានដាក់ពាក្យស្នើសុំ នៃទស្សនៈផ្នែកច្បាប់,…មកដល់AFC ។

ឥលូវនេះប្រទេសទាំង ៥ នឹងតម្រូវអោយដាក់លិខិតបញ្ជាក់ ដើម្បីបំពេញនូវបញ្ជីតម្រូវការសម្រាប់ការប្រកួតត្រឹមថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ ដែលជាដំណាក់កាលបន្ទាប់នៃដំណើរការដាក់​ពាក្យ។ ម្ចាស់ជ័យលាសភីដែល​ឈ្នះ​ការ​ដេញ​ថ្លៃធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Asian Cup លើកទី ១៩ សម្រាប់ឆ្នាំ ២០២៧ នឹងត្រូវប្រកាសនៅឆ្នាំ ២០២១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628