បាល់ទាត់

Shanghai SIPG ផ្ទេរយកកីឡាកជម្រើសជាតិអូស្ត្រាលីរូបនេះពី Premier League

ក្នុងការត្រៀមខ្លួនពង្រឹងសមត្ថភាពក្រុមបន្ថែម ក្លិប Shanghai SIPG នៃលីគកំពូលចិនបានប្រកាសផ្ទេរចូលកីឡាករជម្រើសជាតិអូស្ត្រាលី Aaron Mooy ពីក្លិប Brighton & Hove Albion FC សមាជិកនៃក្របខណ្ឌលីគកំពូលអង់គ្លេស។

ខ្សែបម្រើវ័យ ២៩ ឆ្នាំខាងលើបានសម្រេចវេរបង្វិចចាកចេញពីក្លិប Brighton & Hove Albion FC បន្ទាប់ពីចំណាយពេលមួយរដូវកាលពេញ ២០១៩/២០២០ ​និងបង្ហាញខ្លួនសរុប ៣២ ប្រកួត ដោយធ្វើដំណើរមកផ្សងព្រេងនៅក្នុងលីគកំពូលចិនជាលើកដំបូងក្នុងអាជីព។

Aaron Mooy ក្រោយចាកចេញពីប្រទេសកំណើតអូស្ត្រាលីលើកដំបូងនៅឆ្នាំ ២០១៦ ដោយគ្រានោះផ្ទេរមកចូលរួមជាមួយ Manchester City ប៉ុន្តែត្រូវបានក្លិបនេះដាក់ឲ្យខ្ចីជើងទៅកាន់ Huddersfield Town រហូតដល់ផ្ទេរទៅកាន់ក្លិបនេះផ្តាច់តែម្តង ទើបមកដល់រដូវកាលចុងក្រោយបានផ្ទេរមកកាន់ Brighton & Hove Albion FC ។ ដូច្នេះរូបគាត់បានចំណាយពេលជាង ៤ រដូវកាលនៅក្នុងទឹកដីអង់គ្លេស។

ក្រឡេកមើល Shanghai SIPG បច្ចុប្បន្នភាពកំពុងធ្វើបានល្អនៅក្នុងលីគកំពូលចិន​ ដោយកំពុងឈរកំពូលតារាងលីគពូល B ដោយឆ្លងកាត់ ៧ ប្រកួត ឈ្នះ ៥ លើក និងស្មើ ២ លើក មិនដែលចាញ់នោះទេ។ យ៉ាងណាក្តី! ការនាំចូលកីឡាករបន្ថែមនេះដើម្បីការត្រៀមខ្លួនប្រជែងក្នុងពានរង្វាន់ AFC Champions League 2020 រួមផង ដែលត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតសកល COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628