បាល់ទាត់

ថៃ៖ អ្នកស្រីប្រធានក្លិប Port FC ឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួន ៥០ មុឺនដុល្លារជួយក្លិបនៅលីគទី ៣

ម្ចាស់ក្លិប Port FC សមាជិកនៃលីគកំពូលថៃ អ្នកស្រី Nualphan Lamsam បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ១៦ លានបាត ឬស្មើរប្រមាណជាង ៥០ មុឺនដុល្លារដើម្បីជួយសម្រាលបន្ទុកក្លិបទាំង ៧២ នៅក្របខណ្ឌលីគលំដាប់ទី ៣ ថៃ ក្នុងបរិបទនៃសម័យកាលជំងឺរាតត្បាតសកល COVID-19 ។

តាមការចុះផ្សាយរបស់កាសែតថៃជាច្រើនបង្ហាញថា ថវិកាសរុប ១៦ លានបាតនេះនឹងបង្វិលចូលទៅកាន់ក្លិបទាំងអស់នៅក្របខណ្ឌលីគលំដាប់ទី ៣ ថៃ ដែលមានសរុបចំនួន ៧២ ក្លិប ដោយក្នុងនោះក្លិបនីមួយៗ នឹងទទួលបានស្មើរៗ គ្នាចំនួន ២២ មុឺនបាត ឬស្មើរប្រមាណជាង ៧ ពាន់ដុល្លារ។

គួរឲ្យដឹងផងថា កន្លងទៅថ្មីៗ ក្លិប Port FC ក៏បានស្នើឲ្យសមាគមបាល់ទាត់ថៃ (FAT) ក្នុងការរៀបចំដំណើរការប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) ដោយធានាចេញនូវថវិកាផ្ទាល់របស់ក្លិបផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628