បាល់ទាត់

ក្រុមហ៊ុន​ Nike និង Neymar ដល់ដំណាក់កាលចែកផ្លូវគ្នា ក្រោយពីចាប់ដៃគូជាងទសវត្សរិ៍

ក្រុមហ៊ុនផលិតសម្ភារកម្រិតពិភពលោក Nike បានប្រកាសឈានដល់ដំណាក់កាលចែកផ្លូវគ្នាជាមួយតារាបាល់ទាត់ឆ្នើមនៃក្រុមជម្រើសជាតិប្រេស៊ីល និងក្លិបយក្សបារាំង Paris Saint-Germain ពោលគឺ Neymar Jr 

ការសម្រេចផ្តាច់កិច្ចសន្យា ពោលគឺដោយសារលក្ខខណ្ឌនៃការចរចារថ្មីរវាងភាគីទាំងសងខាងអត់ត្រូវរ៉ូវគ្នា នេះបើតាមការលើកឡើងរបស់លោក Josh Benedek អ្នកនាំពាក្យក្រុមហ៊ុន Nike ។ យ៉ាងណាក្តី! គួរឲ្យដឹងផងថារវាង Neymar Jr និងក្រុមហ៊ុន Nike បានចាប់ដៃគូនឹងគ្នាអស់រយៈពេល ១៣ ឆ្នាំំមកហើយ។

បើតាមការចុះផ្សាយពីកាសែតបារាំងមួយចំនួនបង្ហើបថា កីឡាករវ័យ ២៨ ឆ្នាំខាងលើអាចនឹងកំពុងទាក់ទងជាមួយក្រុមហ៊ុនគូប្រជែងមកពីអាល្លឺម៉ង់ Puma ។

កន្លងមកតាមប្រភពវាយតម្លៃកិច្ចសន្យារចាប់ដៃគូរវាងភាគីទាំងសងខាងបានធ្វើឲ្យ Neymar Jr ចំណេញប្រាក់មិនក្រោម ១០០ លានផោននោះទេក្នុងរយៈពេលជាង ១ ទសវត្សរិ៍កន្លងមកនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628