បាល់ទាត់

មេឃខៀវផ្ដល់កុងត្រា៥ឆ្នាំឲ្យ​ Messi៖៣ ឆ្នាំលេង​នៅ​កីឡដ្ឋាន Etihad ២​ឆ្នាំ​ទៀត​លេង​នៅ New York City FC តម្លៃ៧៥០លាន​អឺរ៉ូ

ក្លិប​សំពៅខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុងរៀប​ចំដាក់​សំណើលើ​កុងត្រា​មួយ​ដ៏​ធំ​សម្រាប់ Lionel Messi។

Messi បានដាក់សំណើទៅ Barcelona ដើម្បី​សុំចាកចេញកាលពីសប្តាហ៍មុន ប៉ុន្តែព័ត៌មានលំអិតជុំវិញថាតើការចាកចេញរបស់គាត់នឹងត្រូវបានជំទាស់យ៉ាងដូចម្តេចនោះ​កំពុង​នៅ​បន្ត​ទៀត​ស្រប​ពេល​ក្លិប​និង​ក្របខ័ណ្ឌ La Liga ទាំងមូលបាន​បិទឲ្យ​គាត់​ចាកចេញ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! City បាន​រៀប​ចំលើក​លក្ខខ័ណ្ឌផ្ទាល់​ខ្លួន​មួយ​សម្រាប់​កំពូល Super Star វ័យ​៣៣ឆ្នាំ។

តាម​រយៈ​កាសែត MARCA, ក្រុមមេឃខៀវ​នឹង​ផ្ដល់​កុងត្រា​៥​ឆ្នាំ​ឲ្យ​ Messi ដែល​មាន​តម្លៃ​៧៥០​លាន​អឺរ៉ូ។ កិច្ចព្រមព្រៀង​នេះ​មានន័យថា​ក្នុង​រយៈ​ពេល​៥ឆ្នាំនេះ គឺ​៣​ឆ្នាំដំបូង​លេង​នៅ​Manchester City ហើយ​២​ឆ្នាំ​ចុង​ក្រោយ​ Messi ចាក​ចេញ​ទៅ​លេង​នៅ​ក្លិប​បុត្រសម្ប័ន្ធ New York City FC ដែល​ប្រកួតប្រជែង​ក្នុង​លីគកំពូលអាមេរិក។

Messi នឹង​ទទួល​បានប្រាក់​ឈ្នួល១០០លាន​អឺរ៉ូក្នុង​មួយ​រដូវ​កាល​នៅ City មិន​ពេល​បង់​ពន្ធ​ខណៈ​ដែល​លុយ​សល់​២៥០​លានអឺរ៉ូ​ទៀត​គឺ​លុយបន្ថែម​លើ​កុងត្រា​ទៅ​លេង​នៅ​ News York។ ទន្ទឹមនឹងនេះដែរ La Liga បានគាំទ្រការអះអាងរបស់ Barcelona ដែលថាទឹកប្រាក់ចំនួន ៧០០ លានអឺរ៉ូក្នុងកិច្ចសន្យារបស់ Messi នៅតែមានសុពលភាពដដែល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628