បាល់ទាត់

Evra ទម្លាយរឿង​មួយ​ខ្លួនធ្លាប់​ចាញ់បោក Ronaldo កាល​លេង​នៅ Manchester United ជាមួយគ្នា

Patrice Evra ថា​បើ Cristiano Ronaldo បបួល​ទៅ​ហូប​អាហារថ្ងៃត្រង់​អី​កុំ​ព្រម​ឲ្យ​សោះ ហើយ​ត្រឹមតែ​ឆ្លើយ​ថា ទេ!​ទៅ​បាន​ហើយ​។ អតីតខ្សែការពារ​សញ្ជាតិ​បារាំង​បាន​រំលឹក​រឿង​មួយ​កាល​ពួក​គេ​ទាំង​ពី​នាក់​លេង​ជាមួយ​គ្នា​នៅ Manchester United។

និយាយក្នុង​ទូរទស្សន៍ ITV Patrice Evra ថា៖” មាន​ម្ដង​នោះ! Cristiano Ronaldo បាន​និយាយ​ថា Patrice ទៅហូបីផ្លាស់ប្ដូរបរិយាកាស​ម្ដង​អី​ក្រោយ​ហាត់ចប់? ខ្ញុំក៏​ទៅ! ពេល​នោះ​ខ្ញុំ​ពិត​ជា​អស់កម្លាំងណាស់ ហើយ​នៅ​លើ​តុមាន​តែ​សាលាដ និង​បន្លែមួយចំនួន​ជាមួយ​សាច់​មាន់​ស្ងោរតិចតួច។ ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ ហើយ​នៅ​លើ​នោះ​មាន​តែ​ទឹកមួយកែវ គ្មាន​ទឹក្រូច ទឹកផ្លែឈើ​អី​ទេ”។

“យើង​ចាប់​ផ្ដើមហូប​ ហើយ​ខ្ញុំ​គិត​ថា​នឹង​មាន​សាច់ចានធំលើស​ពី​នេះ​មក​តាម​ក្រោយ ​ប៉ុន្តែ​គ្មាន​សោះ​តែម្ដង។ ពេល​គាត់​ហូប​ហើយ​គាត់​ក្រោកឈរ​​ ហើយ​ចាប់​ផ្ដើម​ត្រេះបាល់ តាម​ជំនាញរបស់​គាត់​ហើយ​គាត់​ក៏​និយាយ​ថា​”​តោះ! ត្រេះបាល់ពីនាក់ (‘Let’s do some two-touch.’)។ ខ្ញុំក៏​ចូល​ចិត្តដែរ​តែខ្ញុំទើប​ហូប​ហើយ​ហ្នឹង! គាត់​ថា​ទេ! ទេ មក​លេង​បាល់​ពី​នាក់។​ហើយ​យើង​ក៏​ចាប់​ផ្ដើម​។ បន្ទាប់​មក​គាត់បាន​និយាយ​ថា​តោះ!​ទៅហែល​ទឹក! ខ្ញុំក៏​ទៅ! បន្ទាប់​ពី​ងូតទឹក​រួច ខ្ញុំក៏​ឈប់”។

“ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំផ្ដាំផ្ញើទៅ​នរណាម្នាក់​ថា​ពេលដែល Cristiano បបួល​ទៅ​ផ្ទះ​គាត់​កុំ​ទៅ! ត្រឹម​តែ​និយាយ​ថា​ទេបាន​ហើយ! ព្រោះ​គាត់​ជា​ម៉ាស៊ីន គាត់​មិន​អាច​ឈប់​ហ្វឹកហាត់​បាន​ទេ”។

នេះ​បញ្ជាក់ឲ្យ​ច្បាស់​ថា​ទម្លាប់ និង​ការ​តាំង​ចិត្តរបស់​គាត់​បាន​ឲ្យ​គាត់​ក្លាយ​ជា​កីឡាំករ​ល្អបំផុត​ក្នុង​ពិភពលោក​។ តែ​យ៉ាងណា! Evra ឃ្លានខ្លាំង​នោះ​! ត្រូវ​បាន​ Ronaldo​ធ្វើ​ស៊ី​បាន​ហើយ៕

Source: ITV
To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628