បាល់ទាត់

Matic ទម្លាយមូលហេតុចម្បងចាក​ចេញពី​ Chelsea ​ផ្ទេរ​មក​លេង​នៅ Manchester United

Nemanja Matic បាន​និយាយ​ក្នុង​វេបសាយផ្លូវការរបស់ Man United ថា: “ខ្ញុំ​តែងតែចូលចិត្ត​ United ពិសេស​ពេល​ដែល Nemanja Vidic កំពុងលេង​នៅ​ទីនេះ។ គាត់​កម​ពី​ប្រទេស​ ស៊ែប៊ី។ គាត់​នៅ​មិន​ឆ្ងាយពី​ផ្ទះរបស់​ខ្ញុំ​នោះ​ទេ​ក្នុង​ប្រទេសសែ៊ប៊ីភាគខាងលិច ដូច្នេះយើង​តែងតែង​គាំទ្រ​គាត់”។

“ពេល​ដែលខ្ញុំមានឱកាស​មក​ទី​នេះ ខ្ញុំចង់​លេង​ឲ្យ​ United ពិត​ណាស់​គឺ​ជាក្លិប​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​អង់គ្លេស ហើយ​ជាក្លិប​មួយ​ល្អបំផុត​ក្នុង​ចំណោម​ក្លិបបាល់​ទាត់​ក្នុង​ពិភពលោក។ ​យើង​អាច​និយាយ​ថា​ប្រហែល​ជាមានតែ Real Madrid, Manchester United ហើយ​អាច​មាន Bayern មួយទៀត​។​សម្រាប់ខ្ញុំ! ក្លិប​បី​នេះ​គឺ​ជា​ក្រុម​បាល់​ទាត់​ធំ​ជាង​គេបំផុត​ក្នុង​ពិភពលោក”។

កាលពី​ខែ​កក្កដា​ខ្សែបម្រើសញ្ជាតិ​ស៊ែប៊ី​បន្ត​កុងត្រា​ជាមួយ​ United ដល់​ឆ្នាំ​២០២៣​។​គាត់​បង្ហាញ​អំពី​មោទនកភាព​ដែល​បាន​បន្ត​កុងត្រា​នេះ​ផង​ដែរ។ Matic បាន​ក្លាយ​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​ទាំង​ក្រៅ​និង​ក្នុង​ទីលាន ហើយ​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី Chelsea មក​ Old Trafford គឺ​ជា​អ្វី​ដែល​ក្លិប​បិសាចក្រហក​ចង់​បាន​យូរ​មក​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628