បាល់ទាត់

ផ្លូវការ៖ Bravo ចុះកិច្ចសន្យាឲ្យ Real Betis បន្តអាជីពនារដូវកាលថ្មី

អតីតអ្នកចាំទីនៃក្លិបមេឃខៀវ Manchester City កីឡាករ Claudio Bravo បានប្រកាសទទួលកិច្ចសន្យាពីក្លិបអេស្ប៉ាញ Real Betis សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មី ២០២០/២០២១ ខាងមុខ។ 

នេះមិនមែនជារឿងថ្មីសម្រាប់អ្នកចាំទីសញ្ជាតិឈីលីរូបនេះឡើយនៅក្នុងក្របខណ្ឌ La Liga ដោយវាជាលើកទី ៣ ទៅហើយ ខណៈកន្លងមករូបគាត់ធ្លាប់លេងឲ្យ Real Sociedad និង FC Barcelona ផងដែរ មុនផ្ទេរមកចូលរួមជាមួយ Manchester City នាឆ្នាំ ២០១៦ និងបានរួមចំណែកលើកពាន Premier League ២ សម័យកាលផងនោះ។

តាមសេចក្តីប្រកាសកីឡាករវ័យ ៣៧ ឆ្នាំខាងលើបានចុះកិច្ចសន្យាជាមួយក្លិបនៅអេស្ប៉ាញលើកនេះរយៈពេល ១ រដូវកាល តែមានជម្រើសបន្ថែម ១ រដូវកាលទៀតនាឆ្នាំបន្ទាប់។

ក្រឡេកមើលក្លិប Real Betis នារដូវកាលមុនបានជាប់កំណត់ត្រាទិន្នន័យតំបន់ការពារខ្សោយជាងគេបំផុតក្នុងលីគ ដូច្នេះវត្តមានរបស់ Claudio Bravo នឹងសង្ឃឹមជួយក្លិបនេះនារដូវកាលថ្មី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628