បាល់ទាត់

Galatasaray ដាក់សំណើចង់បាន Fred ជា​ថ្មី​ក្រោយ Man Utd ខិត​ជិត​ទិញ​បាន Van de Beek

ក្លិប​យក្ស​ទួរគី Galatasaray បាន​ដាក់សំណើរចេញ​ថ្លៃបែប​​លក្ខខ័ណ្ឌខ្ចី​ជើង​យក​ខ្សែ​បម្រើសញ្ជាតិ​ប្រេស៊ីល​របស់​ Manchester United ម្ដង​រួច​កក​ហើយ ប៉ុន្តែពេល​នេះ​ពួក​គេ​បាន​ដាក់សំណើជាថ្មី​ជាមួយនឹង​សំណើប្រសើរជាងមុន។

កៅអី​របស់​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​នៅ​កីឡដ្ឋាន Old Trafford កំពុងស្ថិត​ក្នុង​ភាពមិន​ច្បាស់​លាស់ ខណៈ​ដែលក្លិប​យក្សអង់គ្លេស​មួយ​នវ​ខិត​ជិត​យក​ខ្សែបម្រើកណ្ដាល Donny van de Beek ពី​ក្លិប​ Ajax។ Fred បង្ហាញ​ខ្លួន​ទៀងទាត់​ក្នុង​ជម្រើសដំបូង​កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​ឱកាស​មួយ​នេះ​បាន​កាត់​បន្ថយបន្តិច​ម្ដងៗ​ដោយ​សារ​ការ​មក​ដល់របស់ Bruno Fernandes។

រដូវ​កាល​មុន​រូបគេ​លេង​បាន​២៩​ប្រកួត​ប៉ុន្តែ​មិន​បាន​រក​គ្រាប់ស៊ុតបញ្ចូលទី​ឬ​ក៏​បញ្ជូនបាល់​ឲ្យ​នរណាម្នាក់បាន​នោះ​ទេ ហើយ​ច្បាស់ណាស់​ថា ​រូប​គេនឹង​ពិបាក​ក្នុង​ការ​ដណ្ដើមដំណែង​១១​នាក់​នៅ​រដូវ​កាល​ក្រោយ។ បើប្រៀបធៀប​ជាមួយ Fernandes ដែល​រក​បាន​១៥​គ្រាប់​ក្នុង​១៤ប្រកួតក្នុង Premier League នេះ​បញ្ជាក់យ៉ាង​ច្បាស់​ថា វា​ពិត​ជា​ងាយស្រួល​ណាស់​ដែល Fred ត្រូវ​អង្គុយបម្រុង​ឬ​ត្រូវ​លក់​ចេញ។

ប៉ុស្ដិ៍ទូរទស្សន៍ទួរគី A Spor (តាមរយៈ Sport Withness)បញ្ជាក់ថា​ Galatasaray បាន​មក​គោះទ្វារ​ផ្ទះ​ Man Utd យក​សំណើមក​ឲ្យ​តែ​ត្រូវ​ Man Utd ថា​យក​លិខិត​នេះ​ទៅ​វិញទៅ។ លើក​នេះ​ពួក​គេបាន​យក​សំណើរ​ថ្មី​មួយ​ដែល​ប្រសើរជា​មុន​គឺ​ថា​មាន​កុងត្រា​ខ្ចី​ជើង​ដែរ តែ​ព្រម​លុយ​២លាន​អឺរ៉ូ​។ Fred គឺ​ជា​កីឡាករ​ស្ថិត​ក្នុង​បញ្ជី​នាំ​ចូល​របស់​លោក Fatih Terim ក្នុង​រដូវ​ក្ដៅ​នេះ​ ខណៈ​ដែល​គាត់​ចង់​សាងសង់តំបន់បម្រើ​ជា​ថ្មី​ក្រោយ​ការ​ចាកចេញ​របស់ Jean Michael Seri និង Mario Lemina៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628