បាល់ទាត់

ខ្សែប្រយុទ្ធជម្រើស​ជាតិ​អ៊ីរ៉ង់​ធ្លាប់​ស៊ុត​ចូល​កម្ពុជា​ក្នុង​ជម្រុះ World Cup ចុះកុងត្រា​លេង​ជាមួយ FC Porto

ក្លិប​ជើង​ឯកលីគកំពូលព័រទុយហ្គាល់ FC Porto បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​បាន​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធជម្រើស​ជាតិ​អ៊ីរ៉ង់ កីឡាករ Mehdi Taremi ពី​ក្លិប Rio Ave។

កីឡាករវ័យ២៨ឆ្នាំ​បាន​មក​ដល់​ប្រទេស​ព័រទុយហ្គាល់​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​រូប​គេ​ជា​គោលដៅរ​របស់​ Porto យូរ​មក​ហើយ​បន្ទាប់​ពី​ស៊ុត​២១​គ្រាប់​ក្នុង​៣៧ប្រកួត​ឲ្យ​ក្លិប​ Rio Ave ត្រឹមមួយរដូវ​កាល។ Taremi គឺ​ជា​កីឡាករទី​៤​របស់លោក Sergio Conceiçao បន្ទាប់​ពី​គ្រូ​បង្វឹក​រូបនេះ​នាំ​ចូល Carraça, Claudio Ramos និង Zaidu។

ដំបូង​ឡើយ​កីឡាករ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប Shahin Bushehr, Iranjavan និង Persepolis ក្នុង​លីគ​កំពូល​អ៊ីរ៉ង់ក៏​ដូច​ជាក្លិប Al-Gharafa​របស់​លីគ​កំពូល​កាតា​ផង​ដែរ។

​ក្នុង​វេបសាយរបស់​ក្លិប​ពេល​ចុះ​កុងត្រ Taremi និយាយដូច្នេះ៖” ខ្ញុំតែងតែសុបិន​ចង់​លេង​ពាន Champions League ជាមួយក្លិប​ធំ​មួយ។ ខ្ញុំ​ពិត​ជា​សប្បាយរីករាយណាស់អំពី​ស្ថានភាពនេះ។ ក្នុង​នាម​ជា​កីឡាករ​សញ្ជាតិ​អ៊ីរ៉ង់ដំបូង​គេ​លេង​ឲ្យ​ FC Porto ដែល​ជា​ក្លិប​មួយ​ពី​ប្រទេស​ព័រទុយហ្គាល់ វា​គឺ​ជា​រភង​មួយ​ដ៏​គាប់​ប្រសើរ​ពី​ព្រោះ​ជា​ក្លិប​មួយ​ធំ​ក្នុង​ពិភពលោក ខ្ញុំ​ពិត​ជា​រីករាយ​សម្រាប់​អ្វី​ទាំងអស់​នេះ”។

Mehdi Taremi ចុះ​កុងត្រា​ជាមួយ FC Porto រយៈ​ពេល​៤​ឆ្នាំជាមួយនិង​តម្លៃ​ខ្លួនជាង​៤​លាន​អឺរ៉ូ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628