បាល់ទាត់

Real Zaragoza ផ្ដាច់កុងត្រា Shinji Kagawa ក្រោយ​បរាជ័យឡើង​មក​លេង​ La Liga

ក្លិបលេង​នៅ​លីគ​ទី២​អេស្ប៉ាញ Real Zaragoza​ បាន​សម្រេច​ចិត្ត​ដោះលែង​(បញ្ចប់​កុងត្រា)កីឡាករ​ជម្រើស​ជាតិ​ជប៉ុ​ន Shinji Kagawa ដើម្បី​កាត់​បន្ថយ​ការ​ចំណាយរបស់​ក្លិប។

Zaragoza បរាជ័យឡើង​មក​លេង​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​ក្រោយ​បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ៣​ក្នុងតារាង ​Segunda Division។ ក្រោយ​មក​ពួក​គេ​លេង​ចាញ់ Elche ក្នុងវគ្គ Play-off ហើយ​បន្ត​លេង​ក្នុង​លីគ​ទី​អេស្ប៉ាញ​នោះ​បន្ត​ទៀត។ លទ្ធផលបែបនេះ​! ក្លិប​មិន​ចាយ​លុយ​ធំ​នោះ​ទេ​សម្រាប់​រដូវ​កាល​ថ្មី​ហើយ​ ពួគ​គេ​បែរ​ជា​មក​ដោះលែង​កីឡាករ​ដេល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ដែល​ក្នុង​នោះ​មាន Kagawa ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! ក្លិប​ទទួល​ស្គាល់សមត្ថភាពរបស់ Kagawa ចាប់​តាំង​ចាក​ចេញ​ពី​ក្លិប Borussia Dortmund កាល​ពី​រដូវ​កាល​មុន​។ Real Zaragoza គ្មាន​ជម្រើស​នោះទេ​ប៉ុន្តែ​ពួក​គេ​ចង់​បញ្ជាក់​ថា​ការ​ចំណាយ​របស់​ក្លិប​មិន​អាច​ធានា​សម្រាប់​គាត់​ឲ្យ​បាន​នោះ​ទេ។ មាន​ព័ត៌មាន​ជា​ច្រើនផ្សាយ​ថា​ Kagawa ទទួល​បាន​សំណើមួយចំនួន​ពី​ក្លិប​ទួរគី​និង​កាតា​ក៏​ដូចជាក្លិប​នៅ​ Major League Soccer ។​ទោះ​បីជាយ៉ាង​នេះ​ក្ដី! កីឡាករ​ចង់​បន្ត​ស្នាក់​នៅ​ប្រទេសអេស្ប៉ាញ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628