បាល់ទាត់

Everton ស៊ីញេ​​កុងត្រា​យក​ James Rodriguez លើ​កិច្ចព្រមព្រៀង​៣ឆ្នាំ

EVERTON ខិត​ជិត​នឹង​ប្រកាស​ពី​ការ​ចុះ​កុងត្រា​យក​ខ្សែ​បម្រើប្រយុទ្ធ James Rodriguez ហើយ​ខណៈ​ដែល​កីឡាករ​ជម្រើសជាតិកូឡុំប៊ី​នឹង​ចុះ​កុងត្រា​រយៈ​ពេល​៣ឆ្នាំ​បន្ទាប់​ពី​ពិភាក្សា​គ្នា​អស់​ពេល​ដ៏​យូរ​ជាមួយ​លោក​ Carlo Ancelotti។

គេ​ជឿ​ថា​Real Madrid បាន​យល់​ព្រម​ទទួល​សំណើ​មាន​ទឹក​ប្រាក់​២២លាន​ផោន​ពី​ Everton ។​គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane បាន​បើក​ឲ្យ​ក្លិប​ទទួល​សំណើ​ក្រោយ​កុងត្រា​របស់​កីឡាករ​វ័យ២៩​ឆ្នាំ​នេះ​នៅ​សល់​សុពលភាព​តែ​មួយឆ្នាំ។ លោក Ancelotti ជា​បុគ្គលម្នាក់​ដែលពេញ​ចិត្ត​លើ​សមត្ថភាព​ James ដែល​លោក​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​កាល​នៅ Real Madrid និង​ Bayern Munich។

Everton are on the brink of announcing James Rodriguez

Rodriguez មិន​ទាន់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Merseyside នៅ​ឡើយ​ទេ ប៉ុន្តែ​លក្ខខ័ណ្ឌផ្តាល់​ខ្លួនបាន​យល់​ព្រម​អស់​ហើយ នៅ​ឡើយ​តែ​ការ​ប្រកាស​ផ្លូវការ​ប៉ុនណោះ។ តាម​រយៈ​កុងត្រា​នេះ​ James នឹង​ទទួល​បាន​ប្រាក់​ឈ្នួល៤លាន​ផោន​ក្នុង​មួយរដូវ​កាល​នៅ​កីឡដ្ឋាន Goodison Park។

កុងត្រាគ្រូបង្វឹករបស់​លោក Carlo Ancelotti ទទួល​បាន​នៅ Everton

កុងត្រាគ្រូបង្វឹករបស់​លោក Carlo Ancelotti ទទួល​បាន​នៅ Everton

Rodriguez នឹង​ក្លាយ​ជា​កីឡាករ​កូតាបរទេស​មាន​ឈ្មោះ​ល្បី​របស់​ក្លិប( Marquee player)ទី​មួយរបស់​លោក Ancelotti ក្នុង​រដូវ​កាល​ក្រោយ​នេះ ខណៈ​ដែល​គ្រូ​បង្វឹកសញ្ជាតិ​អ៊ីតាលី​ចង់​ពង្រឹង​ដំណែង​ក្នុង​តារាង​លីគ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ដែល​ឈរ​ចំណាត់​ថ្នាក់ទី​១២៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628