បាល់ទាត់

Van de Beek ពាក់លេខ៣៤នៅ Old Trafford រំលឹក​ដល់អតីតមិត្តរួម​ក្រុម Abdelhak Nouri តែ​ត្រូវ​អរគុណដល់ Dean Henderson

Manchester United បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​យក Donny van de Beek កាល​ពី​យប់​មិញ​ក្នុង​តម្លៃ​៣៥លាន​ផោន​បូក​ជាមួយ​ប្រាក់​បន្ថែម​មួយចំនួន​ទៀត​លើ​កុងត្រា​រយៈ​ពេល​៥​ ឆ្នាំ។

គេ​ដឹង​ថែមទាំង​ដឹង​ទៀត​ថា ​ខ្សែ​បម្រើវ័យ​២៣ឆ្នាំរូបនេះ​ នឹង​ពាក់អាវ​លេខ​៣៤​នៅ​កីឡដ្ឋាន Old Trafford ដើម្បី​ជា​ការ​រំលឹក​និង​ផ្ដល់កិត្តិយស​ដល់​អតីតមិត្តរួម​ក្រុមនៅ​ Ajax កីឡាករ Abdelhak Nouri។ Nouri គឺ​ជា​មិត្តជិតស្និទរបស់​ Van de Beek បាន​ដួលសន្លប់លើ​ទីលាន ​អំឡុង​ការ​ប្រកួត​មិត្តភាពជាមួយ​ក្លិប​ Werder Bremen កាល​ពី​ឆ្នាំ​២០១៧​ ដែល​ធ្វើ​ឲ្យ​រូបគេប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរជារៀងរហូត។ អតីតកីឡាករ​ហូឡង់រូបនេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​អាច​ជាសះស្បើយដាច់ស្រឡះនោះ​ទេ ហើយ​ក៏​មិន​អាច​លេង​បាល់​បាន​ជារៀងរហូត។

មែន​ទែន​ទៅ! លេខ៣៤​គឺ​ជា​កម្មសិទ្ធរបស់​អ្នក​ចាំទី Dean Henderson ប៉ុន្តែ​គាត់​អនុញ្ញាតិ​ឲ្យ​លេង​ទៅ​ De Beek។ លេខ​ថ្មី​របស់​អ្នក​ចា​ទី​សញ្ជាតិ​អង់គ្លេស​រូបនេះ​នឹង​ប្រកាសជាថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ស្រប​ពេល​រដូវ​កាល​ថ្មី​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២​ខែ​កញ្ញានេះ​ហើយ។ កីឡាករ​វ័យ២៣ឆ្នាំ​បាន​និយាយ​អំពី​ការពាក់អាវ​លេខ​៣៤​នេះ​ថា៖

“”នេះជារឿងពិសេសសម្រាប់ខ្ញុំ។ Abdelhak Nouri គឺជាមិត្តល្អរបស់ខ្ញុំ ហើយខ្ញុំពិតជាជិតស្និទ្ធនឹងក្រុមគ្រួសាររបស់គាត់ណាស់ ហើយបងប្រុសរបស់គាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ហើយខ្ញុំនិយាយច្រើនជាមួយពួកគេ។ ដូច្នេះខ្ញុំបានសំរេចចិត្តយក ខ្ញុំចង់ទទួលបានអនុស្សាវរីយល្អជាមួយលេខនេះ”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628