បាល់ទាត់

Gareth Bale៖ Real Madrid មិន​អនុញ្ញាតឲ្យ​ខ្ញុំចាក​ចេញ​ទេ”

បច្ចុប្បន្ន Gareth Bale កំពុងហ្វឹកហាត់​និង​បោះ​ជំរំជាមួយក្រុមជម្រើស​ជាតិ​វែល​ហើយ​កន្លែង​នេះ​ រូប​គេ​បាន​និយាយ​អំពីស្ថានភាព​របស់​ខ្លួន​ដែល Real Madrid បដិសេធ​មិន​ឲ្យ​រូប​គេ​ចាកចេញ​កាល​ពី​ឆ្នាំមុន។

ស្ថានភាពរបស់ Gareth Bale នៅ Real Madrid កាន់តែអាក្រក់ទៅ ៗ ចាប់តាំងពីគាត់​ស៊ុត​គ្រាប់​បាល់​ដ៏​អស្ចារ្យឲ្យ​ក្លិបម​លើក​ពានរង្វាន់ UEFA Champion League លើកទី ១៣ របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។ ថ្វី​បើ​ជា​កីឡាករ​ដែល​មានប្រាក់​ឈ្នួលខ្ពស់​បំផុតក្នុង​ក្លិបន​ កីឡាករ​ជម្រើស​ជាតិ​វែលបានចំណាយ​ពេល​អង្គុយ​កៅអី​បម្រុងសឹង​តែ​គ្រប់​ប្រកួត​ ដោយ​រូបគេ​លេង​បាន​១០៩២នាទីក្នុង​ La Liga និង​ ១១៦នាទីក្នុងពាន​រង្វាន់ UEFA Champions League ។

បច្ចុប្បន្ន Bale កំពុងស្ថិតនៅក្នុងជំរុំជាមួយក្រុមជម្រើសជាតិវែល ។ គាត់បាននិយាយអំពីស្ថានភាព “លំបាក” ដែលគាត់កំពុងជួបប្រទះនៅឯ Real Madrid ។ គាត់​មិន​ត្រូវ​បាន​ក្លិប​អនុញ្ញាតិ​ឲ្យ​ចាក​ចេញ​ពេល​ដែល​មាន​សំណើជា​លុយ​រាប់​លាន​ដុល្លារ​ពី​ក្លិប​ក្នុង​លីគ​កំពូល​ចិន​បាន​ដាក់​នៅលើតុឲ្យ​គាត់​ពិចារណាចាក​ចេញ។ នៅពេលត្រូវបានសួរអំពីការចាកចេញរបស់គាត់ពី Real Madrid Bale បានឆ្លើយតបថា៖

“ ខ្ញុំគិតថាក្លឹបត្រូវតែឆ្លើយសំណួរនោះ ពីព្រោះខ្ញុំបានព្យាយាមចាកចេញកាលពីឆ្នាំមុន ហើយពួកគេបានរារាំងអ្វីៗទាំងអស់នៅវិនាទីចុងក្រោយ។ វាជាគំរោងដែលខ្ញុំរំភើបកាលពីឆ្នាំមុនតែមិនបានកើតឡើងទេ។ មានករណីផ្សេងទៀតដែលយើងបានព្យាយាមទៅ ប៉ុន្តែ Real Madrid មិនអនុញ្ញាតិទេ។ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានទេពីព្រោះខ្ញុំមានកិច្ចសន្យា” ។

គាត់បានបន្ថែមទៀតថា៖ “អ្វីដែលខ្ញុំអាចធ្វើបានគឺអនុវត្តនូវអ្វីដែលខ្ញុំកំពុងធ្វើហើយសង្ឃឹមថាមានអ្វីកើតឡើង។ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ វាស្ថិតនៅក្នុងដៃរបស់ក្លឹប។ ពួគ​គេ​បាន​ធ្វើ​ឲ្យ​រឿង​ស្រួល​ទៅ​ជា​ពិបាក​បើ​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ”។

នៅពេលត្រូវបានគេសួរអំពីការវិលត្រឡប់មកវិញនៃក្របខ័ណ្ឌ Premier League គាត់បាននិយាយថា៖“ ប្រសិនបើជម្រើសទាំងនោះកើតឡើងមែន ខ្ញុំនឹងពិនិត្យមើលវាអោយប្រាកដ។ យើងមានពេលវេលាច្រើននៅក្នុងទីផ្សារដោះដូរ​កីឡាកររដូវ​ក្ដៅ​នេះ ហើយខ្ញុំគិតថាមានអ្នកផ្សេងទៀតជាច្រើន​ក៏​គិត​ពី​រឿង​នេះ​ដែរ។ ពេលវេលានឹងប្រាប់យើង​” ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628