បាល់ទាត់

នគរបាលជាតិ​ប្រកាសចែកផ្លូវគ្នា​ជាមួយកីឡាករវ័យក្មេង មិត្ត សាម៉ើយ

ក្លិប​បាល់​ទាត់​នគរបាលជាតិបាន​ប្រកាសក្នុងទំព័រហ្វេសបុករបស់​ខ្លួន​ថា បាន​ប្រកាសចែកផ្លូវគ្នា​ជាមួយកីឡាករវ័យក្មេងមិត្ត សាម៉ើយ​នៅ​ថ្ងៃ​នេះហើយ តែ​យ៉ាងណា​ក្ដី​! គេ​មិន​ដឹង​ថា​មូលហេតុនៃ​ការ​ចែកផ្លូវគ្នា​នេះ​នៅ​ឡើយ​ទេ។

នគរបាលជាតិសរសេរក្នុង​ទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា៖

“ក្លិបបាល់ទាត់នគរបាលជាតិ សូមជំរាបសាធារណជន ជុំវិញការសម្រេចចិត្ត ក្នុងការចែកផ្លូវជាមួយកីឡាករ មិត​ សាម៉ើយ ចាប់ពីពេលនេះតទៅ ។ក្នុង​នាមថ្នាក់​ដឹកនាំ លោកគ្រូ​ កីឡាករ ក្រុមការងារ សូមអរគុណ ចំពោះការខិតខំប្រឹងប្រែងជួយក្លិបកន្លងមក​ ហើយក៏សូមជូនពរ មិត សាម៉ើយ ជួបតែសំណាងល្អ និងជោគជ័យនាពេលអនាគត “។

មិត្ត សាម៉ើយ​គឺ​ជា​សមាជិកម្នាក់​ក្នុង​ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៩​ឆ្នាំ​ដែលជួយឲ្យ​ជម្រើស​ជាតិ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពានរង្វាន់ AFC U-19 Championship 2020 ក្នុង​ប្រទេស​អ៊ុយបេគីស្ថាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628