បាល់ទាត់

បន្ទាប់​ពី​ភ្នំពេញក្រោននិង​បឹង​កេត ព្រះខ័នរាជស្វាយរៀងជាក្លិបទី៣បង្ហាញឈុត​បាល់​ទាត់​នារី

ក្លិបបាល់​ទាត់​ព្រះខ័នរាជស្វាយរៀង​នៅ​ព្រឹក​នេះ​បាន​បង្ហាញក្រុមបាល់​ទាត់​ឈុត​នារី​ជា​លើក​ដំបូង​របស់​ខ្លួន ខណៈ​ពួគ​គេ​ជា​ក្លិប​ទី៣​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ក្រុមបាល់ទាត់​នារី​ផ្លូវការ​ បន្ទាប់​បី​ក្លិប​ភ្នំពេញ​ក្រោន មុន​និង​ជាមួយ​នឹង​បឹងកេត។

តាម​ការ​គ្រោង​ទុក​! ពាន​រង្វាន់​បាល់​ទាត់​នារី​ថ្នាក់​ជាតិគ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០២០​នេះ ខណៈ​កាល​ពី​ឆ្នាំ​២០១៩​ពាន​រង្វាន់​បាល់​ទាត់​នារី​បាន​បង្កើត​ឡើង​យ៉ាង​ជោគជ័យរួច​មក​ហើយ​។

នេះ​គឺ​ជា​ដំណើរឆ្ពោះទៅ​មុខបន្ថែម​ទៀត​របស់ក្លិបបាល់ទាត់ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ខណៈ​ក្រុមបាល់​ទាត់​បុរស​របស់​ព្រះខ័នរាជស្វាយរៀង​កំពុង​ការពារដំណែង​ជើង​ឯក Metfone Cambodian League និង​បន្ត​មាន​វត្តមាន​ក្នុងពាន​រង្វាន់ AFC Cup 2020វគ្គ​ជម្រុះ​ក្នុង​ពូល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628