បាល់ទាត់

Bata ថា​៖​ត្រឡប់​មក​បឹង​កេត​លើក​នេះ​គឺ​មក​ជួយក្លិប​លើក​ពានម្ដង​ទៀត

ខ្សែប្រយុទ្ធសញ្ជាតិ​នីហ្សេរីយ៉ា កីឡាករ Dzarma Bata បាន​និយាយ​ថា​រូប​គេ​មក​បឹង​កេត​លើក​នេះ​គឺ​ចង់​ជួយឲ្យ​លើ​ពានលីគ​ជា​ថ្មី​ម្ដង​ទៀត​ ខណៈ​ដែលខ្លួន​ធ្លាប់​ជួយឲ្យ​ក្លិប​ជោគជ័យម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០១៦។

រូប​គេ​បាន​និយាយ​ក្នុង​វេបសាយរបស់​ក្លិបបឹង​កេត​ថា៖ “ អារម្មណ៍ដែលវិលត្រលប់បឹងកេតពេលនេះ គឺហាក់បីដូចជាការធ្វើដំណើរវែងឆ្ងាយទៅកាន់កន្លែងផ្សេងហើយវិលមកផ្ទះវិញអញ្ចឹង គឺអារម្មណ៍ល្អណាស់ ដែលមកកាន់ទីកន្លែងដែលខ្ញុំធ្លាប់ឈ្នះពានលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ” ។

“ សម្រាប់ខ្ញុំក្នុងការចូលរួមជុំទីពីរនេះ គឺដើម្បីឈ្នះពាននេះម្តងទៀតជាមួយបឹងកេត វាដូចទៅនឹងអ្វីដែលយើងធ្លាប់ធ្វើកាលពីប៉ុន្មានឆ្នាំមុន (ឆ្នាំ២០១៦)។ ការហ្វឹកហាត់គឺពិតជាមានការរៀបចំបានល្អសម្រាប់កីឡាករទាំងអស់ ហើយក្រុមគ្រូបង្វឹកមានកម្មវិធីហ្វឹកហាត់បច្ចេកទេសដ៏ល្អ ដែលនាំឱ្យកីឡាករឆាប់ចាប់បានលើតួនាទីរបស់ពួកគេ ចំពោះខ្ញុំវិញ ខ្ញុំឆាប់សុំាជាមួយនឹងការហ្វឹកហាត់នេះទៅហើយ ខ្ញុំចូលចិត្តវា និយាយរួមពួកយើងកំពុងតែធ្វើការជាក្រុមបានល្អ ”

សម្រាប់​សប្ដាហ៍​នេះ! បឹង​កេត​នឹង​ត្រូវ​ធ្វើ​ដំណើរទៅកីឡដ្ឋាន ព្រីនស៍ របស់​ក្លិប​វិសាខា​ក្នុង​ជើង​ទី​២​ពាន​រង្វាន់ Metfone Cambodian League 2020 ខណៈ​ការ​ប្រកួត​នេះ​លេង​នៅ​ថ្ងៃអាទិត្យ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ ដោយមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក កម្ពុជាថ្មីផងដែរ៕

 

រូបភាពនិងប្រភព៖ បឹងកេត

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628