បាល់ទាត់

Thai-League រក​ឃើញក្រុមហ៊ុន​មួយ​អាចទទួលសិទ្ធិផ្សាយផ្ទាល់​លើ​កុងត្រា៨ឆ្នាំតម្លៃ ១.៥៨ពាន់លានបាតក្នុងមួយរដូវកាល

ថ្ងៃទី ២៥ ខែ តុលាឆ្នាំ ២០២០​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ការប្រកួតប្រជែង​ នៃការ​ទទួលបាន​សិទ្ធិផ្សាយការ​ប្រកួត​បាល់​ទាត់​ក្នុង​លីគថៃ​ បន្ទាប់​ពីក្រុមហ៊ុនចាស់ TrueVision បរាជ័យក្នុង​ការ​ដេញថ្លៃ​សម្រាប់រដូវ​កាល​ក្រោយ។

តាមរយៈ​របាយការណ៍​ពី​កាសែត​ថៃ​មួយចំនួន ក្រុមហ៊ុនមួយ​ឈ្មោះ Zense Entertainment បាន​ក្លាយ​ជា​បេក្ខភាព​មួយ​ខ្លាំង​ជាង​គេ​ក្នុង​ការ​ឈ្នះ​សិទ្ធិទទួល​ការ​ផ្សាយ​ការ​ប្រកួតបាល់​ទាត់​ក្នុង​លីគ​ថៃ បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​ដេញ​ថ្លៃយក​សិទ្ធិផ្សាយ។ សមាគមកីឡាបាល់ទាត់ថៃ (FAT) កាលពីមុនទទួលបានថវិកាប្រមាណ ១,២ ពាន់លានបាតក្នុងរយៈពេល ៣ ឆ្នាំនៃភាពជាម្ចាស់កម្មសិទ្ធិពី​ក្រុមហ៊ុន TrueVision ប៉ុន្តែក្រុមហ៊ុន Zense Entertainment បានភ្ជាប់មកជាមួយការដេញថ្លៃដល់​ទៅ ១.៥ពាន់លានបាតក្នុង​មួយរដូវ​កាល។

ក្រុមហ៊ុនមួយ​នេះធ្លាប់​ទទួល​បាន​ភាព​ជោគជ័យ​លើ​ការ​ផលិត​កម្មវិធីទូរទស្សន៍​ជា​ច្រើន​រួច​មក​ហើយ​ក្នុង​ប្រទេស​ថៃ​ដូចជា៖ Show Me the Money Thailand, Sing Your Face Off, and The Money Drop Thailand ហើយ​ភាព​ជោគជ័យទៃង​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​ចូល​ខ្លួន​មក​វិស័យ​កីឡាបាល់​ទាត់​ក្នុង​ប្រទេស​ថៃ​ដោយ​ហ៊ាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយសមាគមបាល់​ទាត់​ថៃ​លើ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​ថៃ​ហើយ​ពួក​គេ​មាន​សិទ្ធិធ្វើ​ការ​ផ្សាត​តាម​រយៈ ប៉ុស្ដិ៍ទូរទស្សន៍, Facebook និង​ YouTube ជា​ដើម។

អំពី​ក្រុមហ៊ុន Zense Entertainment:៖ ក្រុមហ៊ុនបានចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ប្រហែល ១០ ឆ្នាំហើយមានតែបុគ្គលិក ៦ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្នពួកគេមានកម្មករដែលមានបទពិសោធជាង ១៥០ នាក់និងកម្មវិធីទូរទស្សន៍ចំនួន ១២ ដែលជាប្រធានបទដ៏ក្តៅគគុកសម្រាប់ប្រជាជនថៃទាំងអស់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628