បាល់ទាត់

រស់ សំអឿន​ថ្លែងប្រាប់ CNCC បែបណាអំពី​ទម្រង់​លេង​របស់​ខ្លួនក្រោយ​ជាពីរបួស?

“គិតមកទល់ពេលនេះការលេងរបស់ខ្ញុំ វិលមកវិញបានខ្ទង់៩០ភាគរយអីហើយ។ និយាយពីស្ថានភាពលេងលើទីលានវិញ បើភ្លេចខ្លួនអី មានអារម្មណ៍ធម្មតា តែលេងហើយដូចឈឺតិចៗដែរ តែមិនជាបញ្ហាអ្វីទេ” នេះ​គឺ​ជា​សម្ដី​របស់​ខ្សែ​ការពារស្លាបក្លិប​វិសាខាកីឡាករ រស់ សំអឿន​ថ្លែងប្រាប់​ពី​ការ​បង្ហាញទម្រង់​លេង​បន្ទាប់​ពី​របួស​អស់​រយៈ​ពេល​យូរនា​ពេល​កន្លង​មក។

ក្នុង​វេបសាយរបស់គណកម្មការ​រៀប​ចំ​ការ​ប្រកួតបាល់​ទាត់កម្ពុជា CNCC អតីតខ្សែការពារ​ជម្រើស​ជាតិ​កម្ពុជារូបនេះថាបានឆ្លងកាត់ការវះកាត់ និងប្រឹងប្រែងហ្វឹកហាត់ពង្រឹងកាយសម្បទារហូតបានចូលលេងសាជាថ្មីនៅរដូវកាល២០១៩ តែរបួសដដែលក៏រើឡើងវិញ និងបន្តព្យាបាលរហូតដល់ខែសីហា ឆ្នាំ២០២០នេះទើបចូលលេងម្ដងទៀត។

មែនទែន​ទៅ! អតីតខ្សែការពារក្លិប​បឹង​កេតន​រូបនេះ​របួស​ដាច់សរសៃជង្គង់តាំងពីឆ្នាំ២០១៨មក​ម្ល៉េះ។ រូប​គេ​ខកខាន​បង្ហាញខ្លួន​នៅ​ក្លិប​អស់​ជាង​មួយរដូវកាល ហើយ​បាត់​ឈ្មោះ​ពី​ក្រុមជម្រើស​ជាតិ​យូរ​ក្រែល​ដែរ។ ពេល​របួស​ជាវិញហើយក៏​ដោយ! សំអឿន​នៅ​តែ​មិន​ទាន់​ Fit គ្រប់​គ្រាន់​ហើយ​រូប​គេ​បាន​បង្ហាញខ្លួន​ក្នុងពាន​រង្វាន់ សម្ដេច​ហ៊ុន សែន​នា​ពេល​កន្លង​មក​តែ​ប៉ុណ្ណោះ៕

 

រូបភាព៖ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628