បាល់ទាត់

Chelsea ទិញ​បាន​កីឡាករទី​៦​មុន​បើករដូវ​កាល​២០២០/២១

ក្រុមតោខៀវ Chelsea បាន​សម្រេច​ជោគជ័យយ៉ាង​ត្រចះត្រចង់ក្នុង​រដូវកាល​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ​ដោយ​ពួក​គេ​ទើប​តែប្រកាស​ពី​ការ​ស៊ីញេកុងត្រា​យក​ខ្សែ​បម្រើប្រយុទ្ធ  Kai Havertz ពី​ក្លិប Bayer Leverkusen ក្នុង​តម្លៃ​៧០លាន​អឺរ៉ូ (៩១លាន​ដុល្លារ)​រួម​ទាំង​តម្លៃ​លើ​ប្រាក់​បន្ថែម​នានា។

សរុប​ទាំង​ប្រាក់​តម្លៃខ្លួននិង​ប្រាក់​បន្ថែមបន្ទាប់បន្សំ​ទៀត​នោះ​ កីឡាករ​អាល្លឺម៉ង់​រូបនេះ​មាន​តម្លៃខ្លួន​ដល់​ទៅ​៩០​លាន​ផោន​ឬ​១១៨លាន​ដុល្លារ)។ Havertz មាន​វ័យ​២១ឆ្នាំ​បាន​យល់​ព្រម​សម្រក​ទឹក​ខ្មៅ​៥​ឆ្នាំ​លេង​នៅ Stamford Bridge បន្ទាប់​ពី​តោខៀវបាន​លួងលោម​និង​ចែចូវ​អស់​ពេល​ជា​ច្រើន​ខែ ទម្រាំ​តែ​ត្រូវ​ថ្លៃ​ទឹក​ដោះ។ និយាយ​ក្នុង​ពេល​ស៊ីញេ​កុងត្រា Havertz ថា៖

“ខ្ញុំពិត​ជា​រីករាយណាស់​ដែល​បាន​មក​ដល់​ទីនេះ។ សម្រាប់​ខ្ញុំ​វា​គឺ​ជា​ក្ដី​សុបិន​ក្នុង​ការ​មក​ចូល​រួម​ជាមួយក្លិបដ៏​ធំ​មួយដូច​ជា Chelsea ហើយ​ខ្ញុំសឹង​តេ​មិន​អាច​រង់ចាំក្នុង​ការ​ជួប​ជាមួយកីឡាករ​ទាំងអស់​គ្នា​និង​គ្រូ​បង្វឹក។​បាទ! ខ្ញុំ​ពិត​ជា​រីករាយក្នុងការ​មក​ទី​នេះ”។

កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ក្លាយ​ជា​កីឡាករ​ថ្មី​ចុង​ក្រោយ​គេ​របស់ Chelsea ក្រោម​ការ​ដឹកនាំ​របស់លោក Frank Lampard ហើយ​ Chelsea បាន​ចំណាយ​លុយ​លើស​ពី​២៦០​លាន​ដុល្លារ​លើ​កីឡាករ​ទិញ​កីឡាករ​ចូល។ Hakim Ziyech, Timo Werner, Ben Chilwell, Malang Sarr និង Thiago Silva គឺ​ជា​កម្លាំងថ្មី​ដែល​ធ្វើ​ឲ្យ Chelsea រឹងមាំ​លើស​ពេល​ណាៗ​ទាំងអស់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628