បាល់ទាត់

Arsenal ចុះកុងត្រា​យក​ Dani Ceballos ពី Real Madrid ម្ដង​ទៀត​តែ​ត្រឹម​លក្ខខ័ណ្ឌ​ខ្ចី​ជើងមួយរដូវកាល​ហើយគ្មាន​សិទ្ធិទិញផ្ដាច់ទេ

ក្រុមកាំភ្លើងធំ​ Arsenal បាន​ចុះ​កុងត្រា​យក​ខ្សែ​បម្រើជម្រើស​ជាតិ​អេស្ប៉ាញ Dani Ceballos ក្នុង​កុងត្រា​ខ្ចី​ជើង​រយៈពេល​វែង​មួយរដូវ​កាល​បន្ត​ទៀត​ពី​ក្លិប​ស្ដេច​ស Real Madrid ។

កីឡាករ​វ័យ២៤ឆ្នាំ​នឹង​ចំណាយ​ពេល​រដូវ​កាល​ទី​២​ក្នុង​កុងត្រាខ្ចី​ជើង​ជាមួយក្រុមរបស់​លោក Mikel Arteta បន្ទាប់​ពី​បដិសេធ​សំណើពី​ក្លិប​ផ្សេង​ៗក្នុង​រដូវ​ក្ដៅ​នេះ។ រឿង​ប្រាក់​ឈ្នួល​របស់ Dani Ceballos គឺ​ Arsenal ជា​បង់​ឲ្យ​ពេញៗ​ ប៉ុន្តែ​ពួគ​គេ​គ្មាន​សិទ្ធិទិញ​ផ្ដាច់​ពេល​កុងត្រា​ខ្ចី​ជើង​នេះ​ចប់​នៅ​រដូវ​កាល​ក្រោយ​នោះ​ទេ។​

រដូវ​កាល​មុន! Ceballos ​បង្ហាញខ្លួន​បាន​៣៧ប្រកួតឲ្យ​កាំភ្លើងធំ​គ្រប់​កម្មវិធី​ប្រកួត​រក​បាន​២​គ្រាប់​ ហើយ​រូប​គេ​ជា​កីឡាករ​ម្នាក់​ជួយឲ្យ​កាំភ្លើងធំ​ឈ្នះ​ពាន FA Cup នៅ​កីឡដ្ឋាន Wembley កាល​ពី​ខែមុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628