បាល់ទាត់

Van de Beek សារភាពថាកិច្ចព្រមព្រៀងជាមួយ Real Madrid រួចរាល់ទៅហើយតែខកខានទៅវិញដោយសារមូលហេតុនេះ

“តើអ្នក​ដឹង​ទេ! ខ្ញុំឈាន​ដល់​កិច្ចព្រមព្រៀងជាមួយ Real Madrid ហើយ​ក្លិប​ក៏​បានដល់​កិច្ចប្រមព្រៀង​ជាមួយខ្ញុំដែរ ប៉ុន្តែ​មាន​ហេតុផលខ្លះ​ ធ្វើ​ឲ្យ​អ្វី​ទាំង​នេះមិន​រួចរាល់” នេះ​គឺ​ជាសម្ដីរបស់​ខ្សែ​បម្រើ Manchester United កីឡាករ​ Doony van de Beek និយាយ​ក្នុង​បទសម្ភាសន៍​មួយរបស់​កាសែត De Telegraaf។

បើ​តាម​កាសែតអង់គ្លេស The Athletic ស្ដេច​ស​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Ajax លើ​ការ​ផ្ទេរ​ខ្សែ​បម្រើរូបនេះ ​ក្នុង​ខែ​សីហាឆ្នាំ២០១៩។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ការ​ផ្ទេរ​នេះ​មិន​អាច​កើត​ឡើង​ទេ ខណៈ​ដែល Real Madrid ត្រូវ​តែ​លក់​ចេញ​ខ្សែបម្រើ​ក្នុងឈុត​ធំ​ណាម្នាក់​សិន ​​ដើម្បី​ឲ្យ​កីឡាករហូឡង់​រូបនេះ​មាន​កៅអី​លេង។ ប៉ុន្តែចុង​ក្រោយបំផុត​! Real Madrid មិន​លក់​នរណា​ម្នាក់ចេញ​សោះ ខណៈទីផ្សារ​ដោះដូរកីឡាករ​ក៏​ដល់​ទី​បញ្ចប់​ហើយ​នោះ។

“ខ្ញុំ​ទាយថា​អ្វី​ដែលកើតឡើង​គឺ​ថា​នឹង​មាន​កីឡាករណាម្នាក់​នឹង​ចាក​ចេញ ប៉ុន្តែ​អត់​មាន​ទេ”។

កីឡាករ​ជម្រើស​ជាតិ​ហូឡង់​បាន​មក​ចូល​រួម​ជាមួយ Man Utd ក្នុងតម្លៃ៤៤លាន​អឺរ៉ូ​កាល​ពី​ដើមសប្ដាហ៍​នេះ។​ហើយ​និយាយពី Real Madrid វិញ​បាន​ជ្រើសយក​ជម្រើស​មួយ​របស់​ខ្លួន​គឺនាំ​ខ្សែ​បម្រើ Martin Odegaard មក​បន្ថែមក្នុងតំបន់បម្រើរបស់​ខ្លួន​សម្រាប់​រដូវ​កាល​បន្ទាប់​ជំនួស​ការ​ដេញ​ថ្លៃយក Van de Beek ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​នេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628