បាល់ទាត់

Global FC របស់ហ្វីលីពីន​ជាប់​ពិន័យ​ដោយ​សារ​ជំពាក់បំណុលកីឡាករនិង​បុគ្គលិក

ក្លិបបាល់​ទាត់ Global FC ត្រូវ​បាន​ស្ថាប័ន Philippine Football League Club (PFL) ដក​អាជ្ញាប័ណ្ឌ(ពិន័យ)​មិន​ចូល​រួម​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​ពួក​គេ​ជំពាក់លុយ​ប្រាក់​ឈ្នួលកីឡាករ និង​បុគ្គលិក។

PFL ដែល​ជា​ភ្នែកជាច្រមុះរបស់​លីគ​បាល់​ទាត់​ហ្វីលីពីន​បាន​សម្រេច​ចិត្ត​បែបនេះ​បន្ទាប់​ពី​ Globle មិន​អាច​រក​លុយ​បង់ថ្លៃ​ឈ្នួល​កីឡាករ រួម​ទាំង​បុគ្គលិក​ដទៃ​ទៀត​ ដែល​ធ្វើឲ្យ​ក្លិប​ជួបប្រទះបញ្ហា​ហិរញ្ញវត្ថុយ៉ាង​ធ្ងន់ធ្ងរ។ បន្ទាប់​ពីធ្វើ​ការ​ពិន័យ PFL បាន​បញ្ជា​ឲ្យ​ Globl ដោះស្រាយបញ្ហា​លើ​ប្រាក់​ឈ្នួលកីឡាកររបស់ពួក​គេ​ ឲ្យ​បាន​រួច​រាល់​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ ដែលនេះ​មានន័យថា​អាជ្ញាប័ណ្ឌលេង​ក្នុង​លីគកំពូលហ្វីលីពីន​របស់​ពួក​គេ​ត្រូវ​ដក​អស់​ ហើយ​ Globl FC នឹង​មិន​អនុញ្ញាតឲ្យ​លេង​ក្នុង​ពាន​រង្វាន់​នានានៅ​ក្នុង​ប្រទេស​នោះ​ទៀត​ទេ។

ក្លិប​តំឡើងថ្មីដែល​ជា​កម្មសិទ្ធិរបស់​អតីតកីឡាករជម្រើស​ជាតិហ្វីលីពីន​លោក Anton del Rosario, Maharlika FC ត្រូវ​បាន PFL ផ្ដល់អាជ្ញាប័ណ្ឌ​ដោយ​សមាគមកីឡាបាល់​ទាត់​ហ្វីលីពីន​ហើយ​ពួក​គេ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​អាច​នឹង​ជំនួស Globl ប្រសិន​បើ​ពួក​គេ​បរាជ័យក្នុង​ការ​បង់​ប្រាក់ឈ្នួលឲ្យ​កីឡាករ។

កាលពីពេលថ្មីៗនេះ ក្លិបបាល់​ទាត់​របស់ហ្វីលីពីនបានប្រឈមមុខនឹងបញ្ហាចំនួន ខណៈក្រុមដែលធ្លាប់ប្រកួតប្រជែងយ៉ាង​ក្លៀវក្លាបានក្ស័យធនរួចទៅហើយ ដោយសារតែមិនមានលទ្ធភាពចំណាយលុយ​ឲ្យ​កីឡាករ។ មាន​មូលហេតុ​ជា​ច្រើន​ដេល​បណ្ដាល​ឲ្យ​កើង​ឡើង​បែបនេះដូជ​ជា បញ្ហាកូវីដ១៩​និង​ពិសេស​ជា​ងគេ​ប្រជានជនក្នុងប្រទេស​គ្មានសកម្មភាព​គាំទ្របាល់​ទាត់ខ្លាំងក្លានោះ​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628