បាល់ទាត់

Kyle Walker សរសើរសិស្សប្អូនGreenwood ដូចម្ដេច​ក្រោយ​បង្ហាញខ្លួន​លើក​ដំបូងក្នុងជម្រើស​ជាតិ​អង់គ្លេស​

“គាត់( Meson Greenwood)ពិត​ជា​មុតណាស់ គាត់​អាចបញ្ចប់​ទី​បាន​ល្អ” នេះ​គឺ​ជា​សម្ដី​របស់ Kyle Walker ​ខ្សែ​ការពារ Man City និង​ជម្រើស​ជាតិ​អង់គ្លេស​ពេល​និយាយ​អំពី​ការ​អភិវឌ្ឍន៍​របស់​កីឡាករវ័យក្មេង​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​ដូចជា Greenwood និង​ Phil Foden ជា​ដើម។

“ជាក់ស្តែង Phil [Foden] បានចូលរួមនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភពលោកសម្រាប់ក្រុមអាយុក្រោម ១៧ ឆ្នាំ។ ពួកគេកំពុងបង្ហាញខ្លួននៅកម្រិតក្លឹបជាមួយនឹងក្លិបធំ ៗ ដូច្នេះខ្ញុំអាចនិយាយបាន​ថាវាជា​ជំហានមួយដសម្រាប់​ពួកគេមុន​ពេល​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក”។

“សម្រាប់ Mason ខ្ញុំមិន​សូវ​បាន​ឃើញ​គាត់​ច្រើន​នោះ​ទេ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​កឡាករ​ដ៏ល្អ​ម្នាក់។ គាត់​ពិត​ជា​មុតស្រួច​ណាស់ ហើយ​គាត់​បញ្ចប់​ទី​បាន​ល្អ។ ខ្ញុំ​នឹង​ប្រាប់​ថា​ខ្ញុំ​បាន​ឃើញ​គាត់​ពេល​កំពុង​ហ្វឹកហាត់”។

Mason Greenwood រក​បាន​១៧​គ្រាប់​គ្រប់​កម្មវិធី​ប្រកួត​ឲ្យ​ Manchester United កាល​ពី​រដូវ​កាល​មុន​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​ក្លាយ​ជា​កីឡាករ​ដែល​គេ​ចាប់​អារម្មណ៍​ច្រើនកាន់​តែ​ខ្លាំង​ពិសេស​ការ​បង្ហាញខ្លួន​ក្នុង​ឈុត​ធំ​ជម្រើស​ជាតិ​អង់គ្លេដ​លើក​ដំបូង​បំផុត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628