បាល់ទាត់

Mason Greenwood និង Phil Foden នាំ​ស្រីឡើងសណ្ឋាគារ​ត្រូវ​គេ​ចាប់​បាន អាច​ប្រឈមមុខជាមួយ FA

ខ្សែប្រយុទ្ធវ័យក្មេង​ជម្រើស​ជាតិ​អង់គ្លេស​២​រូប​គឺ  Phil Foden និង Mason Greenwood អាចប្រឈមនឹងការដាក់វិន័យដកចេញ​ពី​ក្រុម​ជម្រើស​ជាតិ បន្ទាប់ពីមានការលេចចេញរូបភាពរបស់អ្នកទាំងពីរ បាននាំស្រីឡើងសណ្ឋាគារក្រុមជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ស្នាក់​នៅក្នុង​ប្រទេស​អ៊ីស្លង់។

កីឡាករ​ទាំងពីរ​បាន​បង្ហាញខ្លួន​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ​អង់គ្លេស​លើ់ក​ដំបូង​ពេល​លេង​ទល់​និង​ជម្រើស​ជាតិ​អ៊ីស្លង់កាលពីម្សិលមិញ តែ​យ៉ាង​ណា! ពេល​នេះ​ពួក​គេ​ធ្លោយ​នាំ​ស្រី​ឡើង​សណ្ឋាគារ​ទៀត។

មែន​ទែន​ទៅ​! វា​មិន​មែន​ជា​បញ្ហាទេរ​សម្រាប់​កីឡាករ​ចង់​នាំ​ស្រី​ឡើង​សណ្ឋាគាររបស់ខ្លួន ​ប៉ុន្តែ​សម្រាប់​សម័យកូវីដ១៩​នេះ កីឡាករត្រូវបានគេផ្តល់នូវគោលការណ៍ណែនាំយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាពកំឡុងពេលនៃ​ការ​ឆ្លង​កូវីដ១៩ ។

រូបភាពដែលត្រូវបានគេផ្សាយដោយកាសែត​អីស្លង់ DV ហាក់ដូចជាបង្ហាញថា Foden និង Greenwood មិនគោរពតាមពិធីសារទាំងនោះទេ ខណៈដែលពួក​គេ​មិន​បានគោរពវិធានអាកប្បកិរិយាជាកីឡាករ​នៅពេលបំពេញកាតព្វកិច្ចអន្តរជាតិ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628