បាល់ទាត់

Riyad Mahrez និង Aymeric Laporte តេស្ដិ៍វិជ្ជមាន Covid-19

ខ្សែបម្រើស្លាប Riyad Mahrez និង​ខ្សែការពារ Aymeric Laporte បាន​ធ្វើ​តេស្តិ័វិជ្ជមានមេរោគ Covid-19 នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​របស់​ក្លិប Manchester City ។

កីឡាករ​ទាំងពីរបច្ចុប្បន្នកំពុងសង្កេតមើលការ​វិវត្តន៍នៃ​ស្ថានភាព​ជំងឺនិង​កំពុង​អនុវត្តិចត្តាឡីស័ក្ត ស្របតាមពិធីសារនៃក្របខ័ណ្ឌ Premier League និងរដ្ឋាភិបាលចក្រភពអង់គ្លេស។ ក្លិប​បញ្ជាក់​ទៀត​ថា​កីឡាករ​ទាំងពីរ​មិនបាន​បង្ហាញរោគសញ្ញា​នៃ​វីរុស​នេះទេ។

Man City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្នករាល់គ្នានៅក្លិបសូមជូនពរ Riyad and Aymeric ជាសះស្បើយឆាប់រហ័ស មុនពេលពួកគេត្រលប់មកហ្វឹកហាត់និងត្រៀមសម្រាប់រដូវកាលថ្មីវិញ»៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628