បាល់ទាត់

ទិញកីឡាករបានតិច​ជាងគេ តែ Man Utd នៅ​មាន​ពេល​ទទួល​បាន​គោលដៅល្អបំផុតរបស់ខ្លួនទម្រាំទីផ្សារដោះដូរបិទទ្វារ

វិបត្តិ Covid-19 បាន​ធ្វើ​ឲ្យ​វិស័យបាល់​ទាត់​នៅ​អឺរ៉ុប​រង្គោះរង្គើរមិន​ស្ទើ​នោះ​ទេ ដោយ​ពេល​ខ្លះ​បាន​បង្ខំ​ឲ្យ​លីគ​បាល់​ទាត់​ធំ​ៗផ្លាស់ប្ដូរ​កាល​បរិច្ឆេទ​ដោះ​កីឡាករទៀត​ផង។

មែន​ទែន​ទៅ! Premier League រដូវ​កាល​២០២០/២០២១នឹង​បើក​ទំព័រសករាជថ្មី​ក្នុង​សប្ដាហ៍​នេះ​ហើយ ប៉ុន្តែទីផ្សារ​ដោះដូរ​កីឡាករ បែរជា​បន្តពេល​វេលា​នៅ​យូរ​ត​ទៅ​ទៀត​ពោល​គឺ​រហូត​ដល់​ខែ​ក្រោយ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​រីករាលដាល​ជា​សាកល​នៃ​វីរុសដ៏កំណាច។ Manchester United នៅ​មាន​ពេល​ដល់​ម៉ោង​១១យប់​ថ្ងៃ​ទី​០៥​ខែ​តុលា​ដើម្បី​ចុះ​កុងត្រា​យក​កីឡាករថ្មី​របស់​ខ្លួន ខណៈ​ដែល​ពេល​នេះ​ពួគ​គេ​កំពុង​ស្វែង​រក​ជម្រើសដែល​មាន​សក្ដានុពល។

blog_image

Donny van de Beek នៅ​តែ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដេល​បិសាចក្រហម​ទិញ​បាន​គិត​មក​ដល់ពេល​នេះ។ ទីផ្សារ​ដោះដូរកីឡាករ​ក្នុង​ពាន​រង្វាន់ La Liga, Ligue 1, Serie A និង Bundesliga បិទ​នៅ​ថ្ងៃ​ទី​០៥​ខែ​តុលា​ដូច​គ្នា តែ​សម្រាប់​ការ​ដោះដូរ​រវាង​ក្លិប​និង​ក្លិបនៅ​ Premier League បន្ត​រហូត​ដល់ថ្ងៃ​ទី​១៦​ខែ​តុលា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628