បាល់ទាត់

Real Madrid នឹង​ពាក់អាវ​មានសញ្ញាសម្គាល់ម្ចាស់ជើងឯក La Liga ថ្មី​សម្រាប់​រដូវ​កាល​២០២០/២០២១

Real Madrid នឹង​មានសញ្ញាសម្គាល់ La Liga champions លើ​ឈុត​រដូវ​កាល២០២០/២០២១​ ហើយ​ឈុត​នេះ​នឹង​ប្រើ​ប្រាស់សម្រាប់​ការ​ប្រកួត​របស់​ខ្លួន។

គោលបំណងនៃ​ការ​មាន​សញ្ញាឡូហ្គោថ្មី​នេះ​គឺ​សម្គាល់​ក្នុង​នាម​ជា​ម្ចាស់ជើង​ពាន​លីគកំពូល​អេស្ប៉ាញ​លើក​ទី​៣៤​របស់​ខ្លួន​ដែល​ឈ្នះ​កាល​ពី​រដូវ​កាល​មុន។

ស្លាកនេះ​នឹង​ប៉ាក់លើ​ដៃអាវផ្នែកខាងស្ដាំ​ហើយ​ Real Madrid នឹង​ពាក់អាវ​មាន​ប៉ាក់សញ្ញានេះ​លើ​ក្នុង​ការ​ប្រកួតនីមួយៗ​ក្នុង​លីគ La Liga។ Real Madrid នឹង​ត្រូវ​ជួប​ក្រុម Real Sociedad  នៅ​ថ្ងៃ​ទី​២០​ខែកញ្ញា​ដែល​ជា​ការ​ប្រកួតដំបូង​បំផុត​មាន​សញ្ញាមួយ​នេះ​ដែល​ធ្វើ​ឲ្យ Real Madrid មាន​លក្ខខណៈពិសេស​ជាង​ក្រុម​ដទៃ​ក្នុង​លីគ។

កីឡាករ​របស់ Real Madrid បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ និង​បន្ថែមលំហាត់ឲ្យ​កីឡាករ​សម្រក​គីឡូមុន​ពេល​ចាប់​ផ្ដើម​យុទ្ធនាការ​រដូវ​កាល​ថ្មីឲ្យបាន​ល្អបំផុត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628