បាល់ទាត់

លេង​មែន​ទែនហើយ! Wolves ទិញ​បាន​កីឡាករ​សញ្ជាតិព័រទុយហ្គាល់ម្នាក់​ទៀត​សរុប​៩​នាក់ក្នុង​ក្លិប

ក្រោមចចក Wolves បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​យក​ខ្សែ​បម្រើវ័យក្មេង​ដ៏​មាន​សក្ដានុពលម្នាក់​ទៀត​ឈ្មោះ Vitinha លើ​លក្ខខ័ណ្ឌខ្ចី​ជើង​រយៈ​ពេល​វែង​មួយរដូវ​កាល ពី​ក្លិប​ជើង​ឯក​លីគ​កំពូលព័រទុយហ្គាល់ FC Porto ហើយ​ Wolves មាន​ជម្រើស​ទិញ​ផ្ដាច់​ពេល​អស់​កុងត្រា។

កីឡាករ​វ័យក្មេង​រូបនេះ​មក​ដល់​ក្លិប​ Wolves កាល​ពី​ថ្ងៃ​ពុធ​ហើយ​រូប​គេ​ជា​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​ក្រោម​២១​ឆ្នាំ។ន រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ក្លិប FC Porto កាល​ពី​រដូវ​កាល​មុន​ដោយ​បង្ហាញខ្លួន​បាន​៧​ប្រកួត​ជួយក្លិប​ឈ្នះ​ពាន Primeira Liga និង Taca de Portugal ក្នុង​នា​ជា​កីឡាករ​អាជីព​លើក​ដំបូងផង​ដែរ។

ពេល​នេះ Vitinha នឹង​ចូល​រយម​ហ្វឹកហាត់​ជាមួយ​មិត្តរួម​ក្រុម​ថ្មី​ត្រៀម​ប្រកួត​បើក​ឆាកពាន​រង្វាន់ Premier League ​នៅ​ថ្ងៃច័ន្ទ​នេះ​ខណៈ​ពួ​គេ​ត្រូវ​ប្រកួតជាមួយ Sheffield United​ហើយ​គេ​អាច​ដឹង​ថា​ Vitinha នឹង​បង្ហាញវត្តមាន​លើក​ដំបូង​ក្នុង​ Premier League ក្នុង​ការ​ប្រកួត​នេះ​ទៀតផង។

មែន​ទែន​ទៅ! យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ​គឺ​ជា​កីឡាករសញ្ជាតិ​ព័រទុយហ្គាល់ទី​៩​ដែល​ចុះ​កុងត្រា​ជាមួយ Wolves ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​មាន​ដូច​ជា៖

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628