បាល់ទាត់

Willian ថា​បើ​ដឹង Thiago Silva មក​លេងនៅ Chelsea អីចឹង​! គាត់​ចេញ​ទៅ​ Arsenal ទេ

Willian បាន​ប្រាប់​ទៅ Thiago Silva ថា​គាត់​នឹង​មិន​ចាក​ចេញ​ពី​ Chelsea ទៅ​ចុះ​កុងត្រា​ជាមួយ Arsenal នោះ​ទេ​ប្រសិន​បើ​គាត់​ដឹង​ថា​ខ្សែ​ការពារវ័យចាស់​រូបនេះផ្ទេរ​មក​លេង​នៅ Stamford Bridge។

កីឡាករ​ទាំងពីរ​ជាមិត្តល្អ​និង​គ្នា​ហើយ​មក​ពី​តំបន់ជាមួយ​គ្នា​ក្នុង​ប្រទេស​ប្រស៊ីល។ Thiago Silva បាន​ចាកចេញ​ពី PSG មក​ចូល​រួម​ជាមួយ Chelsea ក្នុង​កុងត្រា​មួយឆ្នាំ​ជាមួយនិង​ជម្រើសបន្ត​មួយឆ្នាំ​ទៀត។ Silva មក​ចូល​រួម​ជាមួយ​តោខៀវ​នេះ​គឺ​ក្នុង​លក្ខខ័ណ្ឌគ្មានតម្លៃខ្លួន​ទេ។ Willian មិន​រំពឹង​ថា​ Thiago Silva មក​ចូលរួម​ជាមួយ Chelsea ទេ ហើយ​អ្វី​ដែល​ខកគឺ​ថា​ Willian ខ្លួន​បាន​សម្រេចចិត្តផ្ទេរមក​ Arsenal បាត់​ហើយ។

ទោះ​បី​ជា​មានវ័យចាស់បន្តិច! Thiago Silva នៅ​តែ​ជា​កីឡាករ​ដែល​មាន​ក្លិប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​។ AC Milan ក៏ចង់​បាន​ដែរ ប៉ុន្តែ​ចុង​ក្រោយ​មក​រួមរស់​ជាមួយ​ Frank Larmpard។ តាម​រយៈ​កាសែត Telegraph, Willian និង Neymar ដំបូងឡើយ​គឺ​ជា​បុគ្គលម្នាក់​ដែល​តែងតែបញ្ចុះបញ្ចូល Silva ឲ្យ​មក​លេង​នៅ Premier League ។ ក្រោយ​មក Willian និយាយ​ថា​៖

“បើគ្នាដឹង​ថា​ឯង​មក​លេង​នៅ Chelsea ខ្ញុំ​នឹង​បន្ត​ស្នាក់​នៅ​ទី​នោះ​ដដែល​ហើយ”។

PSG បាន​និយាយ​ថា​ពួក​គេ​បាន​ព្យាយាមអន្ទង​ប្រធាន​ក្រុមរូបនេះ​ឲ្យ​ស្នាក់​នៅ​បន្ត​ប៉ុន្តែ​ត្រូវ​បរាជ័យ​ ខណៈដែល Silva មាន​បំណងទទួល​សំណើកាត់​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល​ទៅ​ចូល​រួម​ជាមួយ Chelsea។ រឿង​នេះម​កើត​ឡើង​ស្រដៀងគ្នារវាង Willian និង​ Chelsea ។ក្រុមតោខៀវ​ចង់​រក្សា​កីឡាករ​ឲ្យ​នៅ​បន្ត ប៉ុន្តែ Willian បានជ្រើសរើសយក Arsenal ដែល​ផ្ដល់​កុងត្រា​រយៈពេលវែង​និង​ប្រាក់​ឈ្នួល​ច្រើន​ជាង​មុន៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628