បាល់ទាត់

Manchester United ត្រូវប៉ាន់​តែ​កីឡាករ​យុវជនក្រោយ​ទិញ​បានខ្សែ​ប្រយុទ្ធវ័យក្មេង​ម្នាក់ពី​ក្លិប Atletico Madrid

ក្រុម​បិសាចក្រហម Manchester United បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ Real Madrid លើ​ការ​ដាក់​សំណើ​ចុង​កុងត្រា​យក​ខ្សែប្រយុទ្ធវ័យ ១៦​ឆ្នាំ​ Alejandro Garnacho ពី​ក្លិប Atletico Madrid។

Man Utd snap up Atletico Madrid wonderkid Alejandro Garnacho, 16, on  five-year deal after beating Real to transfer

Borussia Dortmund ក៏​ជា​ក្លិប​មួយដែល​ពូកែច្នៃយុវជន​ទៅ​ជា​កីឡាករ​លំដាប់​ World Class ក៏​មក​ចូល​រួម​ប្រកួតប្រជែងដែរ ប៉ុន្តែ United ជា​អ្នក​ឈ្នះ​ក្នុង​ដំណាក់កាលចុង​ក្រោយ។ កាសែត​អេស្ប៉ាញ MARCA បញ្ជាក់​ថា Garnacho នឹង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ Old Trafford ហើយ​គាត់​នឹងចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញមក​ដល់​អង់គ្លេស​នៅ​ចុង​សប្ដាហ៍​នេះ។

តាម​រយៈ​កាសែតអង់គ្លេស Manchester Evening News, Alejandro Garnacho គឺ​ជា​កីឡាករ​ទី​៣​ហើយ​ដែល​មក​លេង​ក្នុង​ឈុត​យុវជន​របស់​បិសាចក្រហម​ក្នុង​រដូវ​ក្ដៅ​នេះបន្ទាប់​ពីកីឡាករយុវជន Marc Jurado របស់ Barcelona និង​ Alvaro Fernandez របស់ Real Madrid មក​ដល់​កាល​ពី​ខែ​មុន។ កីឡាករ​ទាំងពីរបាន​មក​ដល់​អង់គ្លេស​ហើយហ្វឹកហាត់ ព្រម​ទាំង​ណែនាំខ្លួន​ឲ្យ​គ្រូ​បង្វឹក​បាន​ស្គាល់​តាមរយៈ Zoom រួច​ទៅ​ហើយ​។

Garnacho ហ្វឹកហាត់​ជាមួយថ្នាលយុវជនរបស់ Atletico ជា​ច្រើន​ដំណាក់កាល​មក​ហើយ​ពេល​នេះលេង​ក្នុង​ឈុត U19។​ទោះ​បី​មាន​វ័យ១៦ឆ្នាំ​! ខ្សែ​ប្រយុទ្ធរូបនេះ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​អាច​មាន​អនាគតត្រចះត្រចង់​នៅ​ Old Trafford ដូច​ជា Marcus Rashford, Mason Greenwood​ជា​ដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628