បាល់ទាត់

AFC សម្រេច៖ AFC U19 Championship 2020 លើក​ទៅ​ធ្វើ​នៅ​ដើម​ឆ្នាំ២០២១

តាម​រយៈ​ការ​ប្រជុំ​កាល​ពី​ម្សិលមិញនៅ​ទីស្នាក់​ការ​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី​ក្នុង​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​ឆ្លើយឆ្លង​តាម​រយៈកម្មវិធី​ Zoom ជាមួយ​បុគ្គលសំខាន់​ៗដទៃ​ទៀត​នក្នុង​តំបន់​អាស៊ី​ សម្រេចផ្លាស់ប្ដូរកាល​វិភាគ​ការ​ប្រកួត​ពាន​រង្វាន់​នានា ហើយ​ពិសេស​ពាន​រង្វាន់ AFC U19 Championship 2020 ដែលកម្ពុជា​ចូល​រួម​ដែរ​នោះ​នឹង​ត្រូវ​លើក​ពេលដូចគ្នា។

ពាន​រង្វាន់​នេះ​បើ​តាម​កាលវិភាគ​ដើម! គ្រោង​នឹង​លេង​នៅ​ខែ​តុលាខាង​មុខ ​ប៉ុន្តែ​ស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩​ក្នុង​ប្រទេស​មួយចំនួន រួមទាំង​ប្រទេស​អ៊ុយបេគីស្ថាន​ដែល​ជា​ម្ចាស់​ផ្ទះ​ផង​នោះ​ក៏​ត្រូវ​សម្រេច​ផ្អាក​ហើយ​ទៅ​លេង​នៅ​ដើម​ឆ្នាំ​២០២១វិញ។

ចំណែកពាន​រង្វាន់ AFC Cup 2020 ដែល​កំពុងតែ​ដំណើរការ​បាន​ពាក់កណ្ដាល​ផ្លូវ ខណៈ​ក្លិប​កម្ពុជាព្រះខ័នរាជស្វាយរៀងមាន​វត្តមាន​ក្នុង​ពាន​រង្វាន់​ធំ​ជាង​គេ​លំដាប់​ទី​២​នៅ​អាស៊ី​មួយត្រូវ​លុប​ចោល​តែ​ម្ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628