បាល់ទាត់

FC Barcelona បញ្ជាក់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើស​ប្រធានក្លិបថ្មី

ក្រុម​អ្នក​មានបុណ្យ Barcelona បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ការ​បោះ​ឆ្នោតជ្រើសរើស​ប្រធាន​ក្លិប​ថ្មី​របស់​ពួកគេ​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២០​-២១ខែមីនាឆ្នាំ២០២១។

លោក Josep Maria Bartomeu ដែល​ជា​ប្រធានក្លិប​នា​ពេល​បច្ចុប្បន្នបានប្រឈមមុខនឹងការរំលោភបំពានយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះបន្ទាប់ពីមានរឿងអាស្រូវផ្ទេរកីឡាករ Lionel Messi ។

ការដឹកនាំរបស់គាត់បានចោទជាបញ្ហាមុនពេលដែលក្លឹបជួបបញ្ហាហិរញ្ញវត្ថុ និងបរាជ័យជាប្រចាំនៅក្នុងទីផ្សារដោះដូរកីឡាករក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ។ការកាន់តំណែងរបស់គាត់អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦ ខែទៀត ដោយ Barcelona បានបញ្ជាក់ថាការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចុងខែមីនាឆ្នាំក្រោយ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628