បាល់ទាត់

Manchester United ចាប់​អារម្មណ៍ Kante ក្រោយ​ Chelsea ចង់​លក់​ចេញ​យក​លុយ​ធ្វើ​ដើម

ក្លិប​បិសាចក្រហម Manchester United កំពុងពិចារណា​លើ​ការ​ដាក់​សំណើសុំចុះ​កុងត្រា​យក​ខ្សែ​បម្រើកណ្ដាល N’Golo Kante របស់ Chelsea ក្នុង​រដូវ​ក្ដៅ​នេះ។

តាម​រយៈ​កាសែតអ៊ីតាលី Tuttosport  លោក Ole Gunnar Solskjaer បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ដេញ​ថ្លៃ​តារា​បាល់​ទាត់​សញ្ជាតិ​បារាំងរូបនេះ។ អនាគតម្ចាស់​ពាន World Cup រូបនេះ ​ជាមួយ​ក្រុម​តោ​ខៀវ​កំពុងស្ថិត​ក្នុង​ដំណាក់កាល​មិន​ច្បាស់​លាស់ ខណៈ​ដែល​ប្រធាន​កីឡដ្ឋាន​ Stamford Bridge កំពុងពិចារណា​លក់គាត់​ចេញ​យក​លុយ​ធ្វើ​ដើម​ខ្លះ។

Chelsea និង​លោក Roman Abramovich ចំណាយ​លុយជាង​២៣០​លាន​ផោន​ក្នុង​រដូវ​ក្ដៅនេះ ដើម្បី​នាំ​យក​កីឡាករ​ល្បីៗដូច​ជា Timo Werner, Hakim Ziyech, Kai Havertz, Ben Chilwel, Malang Sarr និង Thago Silva។​អីចឹង​ហើយ​ការ​លក់​ Kante យក​លុយ​ធ្វើ​ដើម​ខ្លះ​គឺ​ជា​រឿង​មួយអាច​ទៅ​រួច៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628