បាល់ទាត់

ឈុតទី៣រដូវ​កាល​ថ្មីរបស់ Manchester United បង្កប់អត្ថន័យបែបណា?

Man United និង Adidas បានបង្ហាញឈុតថ្មីទី ៣ របស់ពួកគេសម្រាប់រដូវកាល ២០២០/២១ ជាមួយនឹងគំរូឆ្នូតបញ្ឈរពណ៌ខ្មៅនិងស ទោះ​បី​ជា​វា​មើល​ទៅ​ហាក់​មិន​ទទួល​បាន​ការ​ពេញ​ចិត្ត និងទាក់ទាញភ្នែកអ្នក​គាំទ្រ ប៉ុន្តែវាបំផុសគំនិតប្រវត្តិសាស្ត្រមួយរបស់ក្លិបដែលបង្កប់​លើឈុត​មួយនេះ។

Manchester United លេង​មិត្តភាពជាមួយ​ Sheffield United

Manchester United លេង​មិត្តភាពជាមួយ​ Sheffield United

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កាសែត MANCHESTER EVENING NEWS, ឈុត​ទី​៣​នេះ​ក៏​រំលឹកអំពីការ​ប្រកួតមិត្តភាពលើក​ដំបូងបំផុតរវាងក្រុមបិសាចក្រហម Manchester United និងក្រុម Sheffield United ​ដែល​ត្រូវ​បាន​គេ​បំភ្លេចចោល។

មួយវិញ​ទៀត! ឈុត​នេះ​គឺធ្វើ​ឡើង​បញ្ជាក់​ពី​ការ​ខួប​លើក​ទី​១១០​ឆ្នាំ​ដែល Manchester United លេង​ក្នុង​កីឡដ្ឋាន Old Trafford ហើយ​ឈ្នូតៗ​នេះ​ក៏​បង្ហាញអំពីអាយុ​នៃ​កីឡដ្ឋាន​ដែលមាន​ឈ្មោះថា មហោស្រពនៃក្ដីសុបិនមួយ​នេះ ​ដំណើរការ​ក្នុង​រយៈ​ពេល​ជាង​មួយសតវត្ស​មក​ហើយ​ដែរ។

បិសាចក្រហមដែល​ប្រើ​ប្រាស់​អាវឆ្នូតកាលទសវត្សឆ្នាំ ១៩១០-៣០

បិសាចក្រហមដែល​ប្រើ​ប្រាស់​អាវឆ្នូតកាលទសវត្សឆ្នាំ ១៩១០

ឆ្នូតទាំងនោះក៏រំលឹកទៅ​កាន់ឈុត​របស់​បិសាចក្រហមដែល​ប្រើ​ប្រាស់​អាវឆ្នូតកាលទសវត្សឆ្នាំ ១៩១០-៣០ ដែលមាន​ពណ៌សក្នុង​ដី​និង​ពណ៌ខ្មៅ​ក្រៅ​ដី ហើយឆ្នាំ ១៩៩៤-៩៦ ក៏​បិសាចក្រហម​ប្រើ​ប្រាស់​អាវឆ្នូត​នេះ​ដែរសម្រាប់​ឈុត​ទី៣។

Manchester United1994-96 3rd Shirt

​តើ​អ្នក​ដឹង​ទេ! កាល​ដែល​ Man Utd លេង​មិត្តភាព​ក្នុង​កីឡដ្ឋាន​ Old Trafford កាល​ពី​ឆ្នាំ១៩១០​គឺ​បិសាច​ក្រហម​ពាក់អាវឈ្នូត​នេះ​ហើយ។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628