បាល់ទាត់

Manchester United ចង់​បញ្ចប់ដំណើកិច្ចព្រមព្រៀង​យក​ Sancho មុនថ្ងៃ​បើកឆាក Premier League របស់​ខ្លួន

Manchester United ចង់​ចុះ​កុងត្រា​យក​ Jadon Sancho មុន​ពេល​ពួក​គេ​ទទួល​ក្រុម​ Crystal Palace ក្នុង​កីឡដ្ឋាន​ Old Trafford នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញាខាង​មុខ​នេះ។

បិសាចក្រហម​ចាប់​ផ្ដើមដំណើរការ​ក្នុង​ Premier League ក្រោយ​គេ​មួយសប្ដាហ៍ បន្ទាប់​ពួកគេ​សម្រាក​បាន​តិច​ជាង​គេ​ដោយសារ​ជាប់​ជើង​លេង​ UEFA Europa League កាល​ពី​សីហា​ហើយ​បើ​តាមកាសែត​ Dagbladet របស់​ន័រវេស​ ក្នុង​រយៈ​ពេល​១សប្ដាហ៍​នេះ​ពួក​គេ​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ Borussia Dortmund ឲ្យ​បាន​រួច​រាល់។

កិច្ចព្រមព្រៀងលើ​លក្ខ័ខ័ណ្ឌផ្ទាល់ខ្លួន​រវាង​កីឡាករ​និង​ក្លិប​ បាន​យល់​ព្រម​អស់​ហើយ​ប៉ុន្តែខាង​ភាគីក្លិប​លេង​នៅ Bundesliga មិន​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធស្លាបរបស់​ខ្លួន​ចាក​ចេញ​បី​ក្លិប​ក្នុង​តម្លៃ​ក្រោម១០៨លានផោន។ ចំណែក​កីឡាករ​ជំនួស​ពេល​ដែលពួក​គេ​មិន​អាច​ទទួល​បាន Sancho គឺ​ Gareth Bale ។ Real Madrid នឹង​អាច​ដោះស្រាយបញ្ហា​របស់​ខ្លួន​បើ​ Bale ចាក​ចេញហើយពួគ​គេ​សុខចិត្តជួយចេញ​ប្រាក់ឈ្នួលពាក់កណ្ដាល​ទៀតផង៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628