បាល់ទាត់

ក្រោយ​ចាញ់​យប់​មិញ! លោក Jose ថា​កីឡាកររបស់​លោក​មួយចំនួនលេង​បែប”​ខ្ជិលៗ”

លោក Jose Mourinho ជឿ​ថា​កីឡាករ​របស់​លោក​មួយចំនួន​មិន​ខំ​ប្រឹង​លេង​នោះ​ទេ (ខ្ជិល)​ក្នុង​ការ​ប្រកួត​ដែល​ Tottenham បរាជ័យក្រោម​ថ្វី​ជើង Everton ១​ទល់​០​ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League កាល​ពី​យប់មិញ។

ឮគ្រាប់​បាល់​កើត​ចេញ​ពីការ​សម្រេច​ទីរបស់ Dominic Calvert-Lewin ក្រោយ​ទទួល​បាន​បាល់​ហ្វ្រឃីក​ពីខ្សែរការពារស្លាប់ឆ្វេង Lucas Digne គឺ​ជា​គ្រាប់​បាល់ជ័យជម្នះតែ​មួយគត់។

“អ្វី​ដែលកើតឡើង​បន្ទាប់​ពី​ការ​ធ្លាយបាល់​ គឺ​ពួក​គេ​មានឱកាសកាន់​តែ​ច្រើន​ហើយ​ការ​របូត​គ្រាប់​បាល់​របស់យើង​ហាក់​ដូច​ជា​មិន​សក្ដិសម កីឡាករ​យើង​មួយចំនួន​មានបញ្ហាមិន​ទាន់ Fit”។

“មុន​ពេល​របូត​គ្រាប់​បាល់​វា​គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ​យើង​មានឱកាស​ដ៏​ល្អ២​គ្រាប់​ដេល​សង្គ្រោះបាន​ដោយ Jordan Pickford ។​យើង​មិន​បាន​រក​បាន​គ្រាប់​បាល់​ទេ! ការ​ប្រកួត​គឺ​បើក​ទូលាយ។ ក្នុង​វគ្គ​ទី​២​របូត​មួយ​គ្រាប់​បាន​ធ្វើ​ការ​ប្រកួតផ្លាស់ប្ដូរ​ហើយ​លទ្ធផល​កើត​ឡើង​បន្ទាប់​ពី​គ្រាប់បាល់​នេះ។ លេង​ទល់និង​ក្រុម​ល្អ​ដូចជា Everton បើអ្នក​អន្ញ្ញាតិឲ្យ​ពួក​គេលេង​ពី​ក្រោមឡើង​ទៅ​លើ​ ពួក​គេ​ពិត​ជា​ស្រួលលេងណាស់​ជាមួយកីឡាករ​ដេល​ពូកែទិកនិក។​ប្រសិន​បើ​មិន​ចុះ​ទៅ​ពិតពាំងទេ​ អ្នកត្រៀមរងគ្រាប់របស់​ពួក​គេ​ទៅ”។

“ពួក​យើងខ្ជិលទៅតាម​បិទកីឡាករពួក​គេ ដោយ​សារ​ពួក​គេមាន​ភាព​រឹងមាំ​មិន​គ្រប់​គ្រាន់ មក​ពី​មិន​សូវ​មាន​ការ​ប្រកួតមិត្តភាពមុនបើករដូវកាល។ កីឡាករ​មួយចំនួន​មិននិងបាន​ប្រកួត​មិត្តភាព​មុន​បើករដូវកាល​ផង។ កីឡាំករ​ខ្លះគិត​ខុស ខ្ញុំមិន​ចង់​និយាយអំពី​វា​ទេ ហើយ​ខ្ញុំក៏​មិន​ចាស់​អំពី​វាដែរ”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628