បាល់ទាត់

អតីតខ្សែប្រយុទ្ធ Aston Villa ថា​ Van Dijk ល្អ​ហើយ​តែ​មិន​អាច​យក​ទៅ​ដាក់​ក្នុង​ចំណោម Rio ឬ​ Kompany បាន​ទេ

“Van Dijk គឺ​ជាខ្សែការពារ​ដ៏​ល្អ​ម្នាក់ ហើយ​គាត់​នឹង​ក្លាយ​ជាខ្សេ​ការពារ​ដែល​អស្ចារ្យបំផុតក្នុង​ការ​ប្រកួត​ ប៉ុន្តែ​ពេល​ដែល​អ្នកនយក​គាត់ទុក​ដាក់​ក្នុងកន្រ្តក​មួយ​ដែល​មា​ន Vincent Kompany និង Rio Ferdinand គឺ​មិន​អាច​ទេ”។ នេះ​គឺ​ជា​សម្ដី​របស់​អតីខ្សែ​ប្រយុទ្ធ ក្លិប​ Aston Villa កីឡាករ Gabriel Agbonlahor ពេល​គេ​និយាយ​ប្រៀបធៀប​កីឡាករ​ជម្រើស​ជាតិ​ហូងឡង់​ទៅ​នឹង​អតីតកីឡាំករ​បិសាចក្រហម Rio Ferdinand និង​ អតីតកីឡាករ Manchester City កីឡាករ Vincent Kompany។

“ខ្ញុំគិតថាមនុស្សភ្លេចពីរបៀបដែលកីឡាករល្អៗពិតប្រាកដលេងបែប​យ៉ាស្រប​ពេល ពេលវេលាចេះតែកន្លងផុតទៅ។មនុស្សឆាប់ភ្លេចពីរបៀបដែល Rio Ferdinand លេងល្អបំផុតក្នុងលោក។​អ្នក​ក៏​ចង់​នៅ​រួម​ក្រុម​ជាមួយ​គាត់​ដែរ។ Virgil van Dijk ​គឺ​ជា​កីឡាករដែល​អស្ចារ្យ ប៉ុន្តែ​អ្នក​មិន​អាច​ដាក់​គាត់​ក្នុង​ប្រភេទ​កន្ត្រក​ដូច ​Rio Ferdinand និង Vincent Kompanyនោឡើយ​ទេ”។

ពិត​ណាស់! ២ឆ្នាំ​ចុង​ក្រោយ​នេះ Van Dijk គឺ​ជា​ខ្សែ​ការពារ​រួមចំណែក​ជួយ Liverpool ឈ្នះ​បាន Champions League និង​ពាន Premier League តែ​បើ​ក្រឡេក​ទៅ​ Rio Ferdinand វិញ​ចាប់​ដៃគូជាមួយ Nemanja Vidic បាន​ក្លាយ​ជា​តំបន់​ការពារ​ល្អបំផុតក្នុង​ Premier League​ដោយជួយក្លិប​លើក​ពាន​ជា​ច្រើន​ផង​ដែរ​ មុន​ពេល​ចូលនិវត្តន៍៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628