បាល់ទាត់

លីគទី២មាន១០ក្រុមចូលរួម លេង Home Away និងជើងឯក Play Off ដូចលីគកំពូលឆ្នាំ២០១៨

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការរៀបចំលីគកម្រិតទី២ ដែលលេចលឺមកថាមានសមាសភាពក្រុមចំនួន១០ចូលរួ​ម ក្នុងនោះមួយចំនួនធំមកពីខេត្ត។ តាមកាលវិភាគលីគទី២នេះ នឹងចាប់ផ្តើុម ពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

ចំពោះរូបមន្តលេង ក្រុមទាំងអស់នឹងត្រូវប្រកួត Home Away វិលជុំដើម្បីសន្សំពិន្ទុ យក៤ក្រុមដែលមានពិន​្ទុខ្ពស់ជាងគេទៅប្រជែងជើងឯក។ នៅវគ្គ Play Off គឺយករូបមន្តតាមលីគកំពូល MCL កាលពីឆ្នាំ២០១៨ ដោយក្រុមលេខ៤ត្រូវប៉ះលេខ៣ យកអ្នកឈ្នះមកប៉ះលេខ២ នឹងបន្តយកមួយក្រុមឈ្នះទៅប៉ះលេខ១ ដណ្តើមជើងឯកតែម្តង។

ចំណែកក្រុមចូលរួមវិញគេនៅពុំទាន់ដឹងទាំងអស់ទេ ប៉ុន្តែមានក្រុមមួយចំនួនបានរៀបចំហើយដូចជា ISI Dangkorsenchey, រឹទ្ធិសែន, កោះកុងអែហ្វស៊ី, សៀមរាបអែហ្វស៊ី និងខេត្តព្រៃវែងជាដើម។

លីគទី២ ខកខានរៀបចំពីរឆ្នាំមកហើយ គឺគិតពីពេលដែលវិសាខាបានឈ្នះជើងឯកនិងឡើងមកកាន់លីគកំពូល នាឆ្នាំ២០១៧។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628