បាល់ទាត់

Chelsea បន្តចង់បានអ្នកចាំទី Edouard Mendy ពី Rennes មកជំនួស Kepa

បេសកម្មប្រម៉ាញ់កីឡាករថ្មីរបស់ក្លិបតោខៀវឆែលស៊ី នៅមិនទាន់បញ្ចប់ទេ។ អ្នកចាត់ការ Frank Lampard បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទី Edouard Mendy ពីក្លិប Rennes ក្នុងតម្លៃ២៥លានអឺរ៉ូ មកកាន់កាប់ជម្រើសដំបូងឲ្យខ្លួន។

Lampard បានសម្តែងការខកចិត្តចំពោះការរបូតគ្រាប់បាល់ថ្ងៃបើកឆាក Premier League តទល់ Brighton។ ដូច្នេះអតីតអ្នកចាត់ការ Derby County រូបនេះ ចង់បានអ្នកថ្មីមកជំនួសលើទីលាន និងរុញអ្នកចាំទីថ្លៃបំផុតលើលោក Kepa ទៅកាន់កៅអីបម្រុង។

ពិធីករ Sky Sport លោក Gary Neville បានព្រមានថា Lampard នឹងត្រូវបណ្តេញចេញនៅ ២ ឬ ៣ឆ្នាំខាងមុខ ប្រសិនបើមិនអាចនាំអ្នកចាំទីល្អមួយមកកាន់ក្រុម និងមិនអាចឈ្នះពានអ្វីទាំងអស់។ ភស្តុតាងដូចជា Kloop ដែលបាននាំ Allison មក Liverpool និង Pep Guardiola ដែលយក Ederson មកទាន់ពេលវេលា។

រដូវកាលមុន Edouard Mendy បង្ហាញខ្លួននៅបារាំងបាន ៣៤លើក ខណៈ Kepa ពាក់អាវ Chelsea ចូលទីលានបាន ៤២លើក។ ប៉ុន្តែលទ្ធផលវិញ Mendy ធ្វើបានល្អជាង ដោយរក្សា Clean Sheet បាន ១២លើក និងរបូត៣២គ្រាប់ ខណៈ Kepa ធ្វើបានតែ១០លើក និងឲ្យគេស៊ុតបានដល់ទៅ៥៩គ្រាប់។

ប្រភព: Daily Mail

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628