បាល់ទាត់

Spur យកបាន Bale ពីស្តេចសរមកវិញហើយ

នៅទីបំផុត Gareth Bale បានសម្រេចចិត្តត្រឡប់មកកាន់ទ្រនុំចាស់ Tottenham Hotspur វិញ បន្ទាប់ពីចំណាយពេលវេលា៧រដូវកាលនៅអេស្ប៉ាញជាមួយ Real Madrid។

កីឡាករជម្រើសជាតិវែលរូបនេះ បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរួចហើយ ដោយមានកុងត្រាមួយឆ្នាំ ជាមួយនឹងថ្លៃនឿយហត់១៣លានអឺរ៉ូ។ ក្លិបទាំងពីរបានយល់ព្រមលក្ខខណ្ឌគ្នាអស់ហើយ គឺនៅតែពេលវេលាប្រកាសផ្លូវការប៉ុណ្ណោះ។

Bale បានបំបែកកំណត់ត្រាជាកីឡាករថ្លៃបំផុតលើលោក គ្រាដែលផ្ទេរពីក្លិបអង់គ្លេសទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន៩០លានអឺរ៉ូ។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628