បាល់ទាត់

ករណីដាច់ភ្លើងនៅលីគថៃ Port FC ត្រូវពិន័យឲ្យចាញ់ ២-០ និងប្រាក់៥ម៉ឺនបាត

សហព័ន្ធបាល់ទាត់ថៃ បានប្រកាសដាក់ទណ្ឌកម្មក្លិប Port FC ឲ្យចាញ់ ២-០ ទៅលើក្រុមភ្ញៀវ Police Tero និងពិន័យជាប្រាក់៥ម៉ឺនបាត បន្ទាប់ពីមានបញ្ហាដាច់ចរន្តអគ្គិសនីអំឡុងការប្រកួត កាលពីថ្ងៃអាទិត្យ នៅ PAT Stadium។

ក្នុងការប្រកួតនោះ ក្រុមទាំង២រក្សាលទ្ធផលស្មើគ្នា ១-១ ដល់នាទីទី៨៨ទៅហើយ ប៉ុន្តែបែរជាមានបញ្ហាភ្លើង ហើយ Port FC ពុំអាចដោះស្រាយបញ្ហាបានក្នុងរយៈពេល៦០នាទី។ គណៈកម្មការក៏សម្រេចលុបចោលការប្រកួត ហើយប្រកាសពិន័យតែម្តង។

ក្រោយការឲ្យចាញ់នេះ Port FC ដែលគេគិតថាមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯកលីគកំពូលថៃផងនោះ បានធ្លាក់ចំណាត់ថ្នាក់ទៅលេខ៤ មានតែ១០ពិន្ទុប៉ុណ្ណោះ ខណៈ Police Tero ឡើងទៅលេខ៣ មាន១២ពិន្ទុ។

T1 League ទើបតែចាប់ផ្តើមលេងវិញក្នុងសប្តាហ៍នេះប៉ុណ្ណោះ ក្រោយការផ្អាកតាំងពីខែមេសាដោយសារវិបត្តិុកូវីដ១៩។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628