កីឡាផ្សេងទៀត

វាយសីថៃ ដកខ្លួនពីពានរង្វាន់ពិភពលោក ដោយសារអត់មានជើងខ្លាំងចូលរួម

សហព័ន្ធកីឡាវាយសីថៃ បានប្រកាសកាលពីម្សិលមិញ អំពីការដកខ្លួនពីពានរង្វាន់កម្រិតពិភពលោក Thomas and Uber Cups ដែលគ្រោងនឹងធ្វើឡើងនាខែក្រោយនៅប្រទេសដាណឺម៉ាក។

លោក Patama Leeswadtrakul ប្រធានសហព័ន្ធ ព្រលយថាការណ៍ដែលថៃសម្រេចចិត្តបែបនេះមកពីប្រទេសដែលមាន Ranking ខ្ពស់ៗ ពុំព្រមបញ្ជូនកីឡាករឆ្នើមៗទៅប្រកួត។

ដូច្នេះថៃដែលមាន កីឡាការិនីលេខ៥ពិភពលោក Ratchanok Intanon និងកីឡាករ Kantaphon Wangcharoen លេខ១៥ពិភពលោក ក៏មិនបង្ហាញខ្លួនដូចគ្នា។

ពានរង្វាន់ Thomas and Uber Cups ឆ្នាំ២០២០ ថៃនៅពូល D ជាមួយ កូរ៉េខាងត្បូង កាណាដា និងជប៉ុន។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628