បាល់ទាត់

ខ្សែបម្រើកូនកាត់ថៃបារាំង​ចូលរួមជាមួយឈុតយុវជន Leicester City

ឈុតយុវជនរបស់ Leicester City បាន​បន្ថែម​កម្លាំង​ថ្មី​ម្នាក់​ទៀតន​ហើយ​ដោយ​ពួក​គេ​បាន​ចុះ​កុងត្រាយក​ខ្សែបម្រើប្រយុទ្ធ Thanawat Suengchitthawon ពី​ក្លិប AS Nancy។
កីឡាករវ័យ២០ឆ្នាំរូបនេះ​ស៊ីញេកុងត្រា​ជាមួយ​ក្រុម​កញ្ជ្រោងខៀវ​រយៈ​ពេល​៣ឆ្នាំ។ ការ​មក​ចូល​រួម​ជាមួយ Foxes នេះ​គឺ​ក្នុង​លក្ខខ័ណ្ឌ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​រួមរស់ក្លិប​ក្លិប​លេង​លីគ​ទី​២​បារាំងមួយ​នេះ​អស់​រយៈ​ពេល​៧ឆ្នាំ។ រូប​គេ​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិបារាំងវ័យក្រោម ១៦​និង១៧ឆ្នាំ​ផង​ដែរ។
ក្នុង​ឈុត​ U16 និង U17ជម្រើស​ជាតិ​បារាំង​  Suengchitthawon បង្ហាញខ្លួន​បាន​៥​ប្រកួត ហើយ​ពេល​នេះ​រូប​គេ​មក​លេង​ក្នុង​ក្រុម​យុវជនថ្នាលរបស់​ Leicester City សម្រាប់​រដូវ​កាល​២០២០/២០២១.

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628