បាល់ទាត់

Leeds United ចាប់​អារម្មណ៍​ Daniel James ហ៊ានថ្លៃ១២លានផោនបូកប្រាក់បន្ថែម

ក្លិប​ Leeds United ត្រូវ​បាន​គេ​ដឹង​ថា​កំពុងតថ្លៃខ្សែ​បម្រើប្រយុទ្ធស្លាបស្ដាំ Daniel James របស់​ Manchester United ។​នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ដែលក្លិប​មក​ពីលីគ​ទី​២​អង់គ្លេស​មួយ​នេះ​ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​វែល។

កីឡាករ​វ័យ២២ឆ្នាំរូប​នេះ​ខិតជិត​ផ្ទេរ​ទៅ​លេង​នៅ​ Leeds United រួច​ហើយកាល​ពីខែ​ម​ករាឆ្នាំ​២០១៩ ប៉ុន្តែ​កិច្ចព្រមព្រៀង​ជាមួយ Sweansea កាល​នោះ​បរាជ័យក្នុង​តំណាក់កាលចុងក្រោយ​ហើយ Manchester United ក៏​យក​បានវិញក្នុងតម្លៃ១៨លានផោន។​ពេល​នេះ James ហាក់​ធ្លាក់ទម្រង់​លេង​ខ្លាំង ហើយរូប​គេ​ត្រូវ​គ្រូ​ប​ង្វឹក​ប្ដូរចេញ​ក្រោយ​ចប់​វគ្គ​ទី​១មួយ​ការ​ប្រកួតបើក​ឆាកពាន Premier League ដែល​ចាញ់​ Crystal Palace ៣​ទល់​១កាល​ពី​យប់មិញ។

ប្រភព The Sun បាន​ឲ្យ​ដឹង​ថា​ ស្ថានការណ៍​បែបនេះ Daniel James អាច​ផ្ទេរ​ទៅ​ Leeds ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ឬ​ក៏​កុងត្រា​ផ្ដាច់​តែ​ម្ដង។ ក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ The Elland Road បាន​ហ៊ាន​បង្ហាញសាច់​ប្រាក់​លើ​តម្លៃខ្លួន​កីឡាកររូបនេះ ១២លាន​ផោន​បូកជាមួយប្រាក់​បន្ថែម។ ត្រឹមលក្ខខ័ណ្ឌខ្ចី​ជើង​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់ James ប៉ុន្តែ​ Leeds មាន​គោលបំណង​ទិញ​ផ្ដាច់ ដោយ​សារ​តែ​ពួក​គេ​ឃើញ​ថា កីឡាកររូបនេះ​ពិបាក​ប្រជែង​ជម្រើស​ដំបូង​ជាមួយកីឡាករដទៃ​ទៀត ។

លោក Marcelo Bielsa មាន​បំណង​ចង់​បាន​កីឡាករ​កម្ពស់១.៧០ម៉ែត្ររូពនេះ​យូរ​មក​ហើយ​ព្រោះ​លោក​ដឹង​ថា​ល្បឿន​របស់​កីឡាករូបនេះ អាច​ជួយតំបន់​ប្រយុទ្ធរបស់​លោក​មុតស្រួច​ជាង​មុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628