បាល់ទាត់

Son ផ្ដល់បទសម្ភាសន៍ទៅ​អ្នក​កាសែតសុខៗ ស្រាប់​តែ Mourinho មក​ដល់ Man of The Match, Harry Kane!

លោក Jose Mourinho គ្រូ​បង្វឹក​ក្រុម Spurs បាន​មក​បង្អាក់​កិច្ចសម្ភាសន៍ក្រោយការ​ប្រកួត​រវាង​អ្នក​កាសែត​និង​ Heung Min Son ដោយ​និយាយ​ថា​Harry Kane​វិញ​ទេ​ដែល​ជា​កីឡាករ​ល្អ​ជាង​គេប្រចាំការ​ប្រកួត(Man of The Match។

បន្ទាប់​ពី​ចាញ់​ Everton ១​ទល់​០ក្នុង​ការ​ប្រកួត​ទី១ Spurs បាន​ធ្វើ​ឡើង​វិញ​ដោយយក​ឈ្នះ Southampton ៥​ទល់​២ ដែល​៥​គ្រាប់​នេះ​រក​បានដោយ​កីឡា្រ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ៤​គ្រាប់​និង​ Harry Kane មួយគ្រាប់​ហើយ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បញ្ជូនបាល់​៤​គ្រាប់​ឲ្យ​ Son។

ខណៈ​ពេល​ដែល Son កំពុងរក​ឆ្លើយសំណួរ​អ្នក​កាសែត​សួរលើ​ប្រធានបទ កីឡាករល្អ​ជាង​គេប្រចាំការ​ប្រកួត គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បានមក​បង្អាក់​ហើយ​និយាយ​ថា​  “Man of the match, Harry Kane.”

តែ​យ៉ាងណា! Son បានយល់​ព្រម​ហើយ​និយាយ​ថា៖ ខញុំនឹង​និយាយ​ថា​Harry គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត​ព្រោះ​គាត់​រក​បាន​១​គ្រាប់​ហើយ​បញ្ជូនបាល់​បាន​៤​ដង”។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628