បាល់ទាត់

ជម្រើសជាតិនារី​ឈុត​ធំ​កម្ពុជានឹង​ចូលរួមប្រកួតប្រជែង​មេដាយស៊ីហ្គេមលើក​ដំបូងនៅ​ប្រទេស​វៀតណាម

ក្រុមជម្រើស​ជាតិ​នារីកម្ពុជា(ក្រុមឈុតធំ)​នឹងចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍ SEA Games 2021 នៅ​ប្រទេស​វៀតណាម នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស្រី ពុធ ធីតាសមាជិកអចិន្ត្រៃយ៍​នៃ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​និង​ជា​ប្រធានគណៈកម្មការផ្នែកបាល់​ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា។

ក្នុងពិធីចាប់ឆ្នោត​ការប្រកួតបាល់ទាត់នារីជម្រេីសជេីងឯកឆ្នាំ ២០២០ ដែល​ប្រព្រឹត្តិទៅ​នៅ​ព្រឹក​ថ្ងៃ​ទី២១​ខែ​កញ្ញាឆ្នាំ​២០១០​ក្នុង​ពហុកីឡដ្ឋាន​ជាតិ អ្នក​ស្រី​ជា​ប្រធាន​ក្លិប​បនឹង​កេត​រូប​នេះ​បាន​និយាយ​ថា៖”​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជារៀបចំ​ការ​ប្រកួតបាល់ទាត់នារីជម្រេីសជេីងឯកឆ្នាំ ២០២០ ដើម្បី​អភិវឌ្ឍន៍​ផ្នែក​បាល់​ទាត់​នារីនៅ​កម្ពុជា​ ហើយ​មួយ​ទៀត​គឺ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេមនៅ​វៀតណាម​ក្នុង​ឆ្នាំ​២០២១ ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​បោះ​ជំរំហ្វឹកហាត់​(Camping)​នៅ​​ប្រទេស​ចិន​រយៈ​ពេល​៣ឆ្នាំ”។

មែន​ទែនទៅ! នេះ​គឺ​ជា​លើកដំបូង​ហើយ​សម្រាប់​ក្រុមបាល់​ទាត់​នារី​ដែល​នឹង​ចូល​រួម​ប្រកួតប្រជែង​ពាន​រង្វាន់​កម្រិតអាស៊ីអាគ្នេយ៍ បន្ទាប់​ក្រុមបាល់​ទាត់​នារី​ត្រូវ​បាន​ដាក់ជាវិញ្ញាសាក្នុង​SEA Games តាំងពីឆ្នាំ១៩៨៥៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628