បាល់ទាត់

Arena Kombëtare កីឡដ្ឋានប្លែកបំផុត​ក្នុង​ពិភពលោកសាងសងព្រមជាមួយសណ្ឋាគានិងផ្សាទំនើបកម្ពស់១១២ម៉ែត្រ

វា​ប្រហែលជាកម្រណាស់ សម្រាប់​ពួកយើង​ដែល​បាន​ឃើញ​កីឡដ្ឋាន​បាន​សាងសង់ជាប់ជាមួយ​សណ្ឋាគា​មួយនិង​ផ្សាទំនើបមួយនៅ​កន្លែង​តែ​មួយ​ដែល​កីឡដ្ឋាន​បែប​នេះ​មានតែមួយគត់​លើពិភពលោក​ក្នុង​ប្រទេស អាល់បានី។

វា​មាន​ឈ្មោះ​ថា Air Albania Stadium ឬ​ក៏​ឈ្មោះ​មួយ​ទៀត  Arena Kombëtare នៅ​ចំកណ្ដាលបេះដូងនៃ​ទីក្រុង Tirana ដែល​ជា​រដ្ឋធានីប្រទេស​អាបានី។ វា​ជា​កីឡដ្ឋានបាល់​ទាត់​ថ្មី​ដែលសាងសង់​លើក​ដី​នៃ​កីឡដ្ឋានចាស់ឈ្មោះ Qemal Stafa Stadium ដែល​បើក​ឲ្យ​ប្រើប្រាស់​ចាប់​តាំងពីឆ្នាំ១៩៤៦។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​២២៥០០កៅអី​ហើយ​ជា​កីឡដ្ឋាន​ធំ​ជាងគេក្នុង​ប្រទេស​ផង​ដែរ។

ចង់​ដឹង​ថា​កីឡដ្ឋាននេះប្លែកយ៉ាងណានោះសូមទស្សនារូបភាព​និង​វីដេអូខាងក្រោម៖ 

-ឈ្មោះកីឡដ្ឋាន៖ Air Albania Stadium ឬ Arena Kombëtare 

-ផ្ទុកអ្នកទស្សនា៖ ២២៥០០០នាក់

-បើកឲ្យ​ប្រើប្រាស់ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

-តម្លៃនៃការសាងសង៖ ៨៥លាន​អឺរ៉ូ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628