បាល់ទាត់

Man Utd ដាក់​សំណើលើកចុងក្រោយបំផុត​ចចារយក Jadon Sancho ថ្លៃដើម៧៥លានផោន +ប្រាក់បន្ថែម១៥លានផោន

Manchester United បាន​ដាក់លិខិតដេញថ្លៃលើក​ចុង​ក្រោយដែល​មាន​តម្លៃ៧៥លានផោន​បូក​ជាមួយប្រាក់បន្ថែម​១៥លាន​ផោន​ទៀត​ដល់​លើ​តុរបស់​ក្លិប Borussia Dortmund ដើម្បីចចារ​ទិញ​យក​ Jadon Sancho មុន​ពេល​ទីផ្សារដោះដូរកីឡាករ​ក្នុងរដូវ​ក្ដៅ​នេះ​បិទ។

Mirror Sport បាន​ដឹង​ថា​ បិសាចហ៊ាន​ឲ្យ​លុយ៧៥លានផោន​ជា​ថ្លៃដើម​សិន​ ហើយបន្ទាប់​មក​ទៀត ​ពួក​គេ​នឹង​បង្គ្រប់​១៥​លាន​ផោន​ទៀត​ពេលកិច្ចព្រមព្រៀង​បាន​រួច​រាល់​ជាមួយ​នឹង​ការ​ស៊ីញេរបស់​កីឡាករ​ និង​ស្នាមទឹកត្រារបស់​ក្លិប​ទាំងពីរ។ អនុប្រធានក្លិប​លោក Ed Woodward នឹង​ផ្ដល់ព័ត៌មានទៅកាន់ Dortmund ថា​នឹង​មាន​ការ​ពិភាក្សា​លើ​ខ្ទង់ចំណាយ ឬ​ក៏​រចនាសម្ប័ន្ធ​នៃ​កិច្ចព្រមព្រៀងក្នុង​សប្ដាហ៍ក្រោយ។

Sancho មាន​ទំនាក់ទំនងផ្ទេរមក​ Man Utd យ៉ាង​ជោគជាំជាទីបំផុត ហើយ​ទីផ្សារដោះដូរកីឡាករ​រវាងក្លិប​នៃ​ប្រទេស​មួយ​ទៅ​ប្រទេសមួយទៀត​ផុតកំណត់​នៅ​ថ្ងៃ​ទី​០៥​ខែ​តុលា។ មេដឹកនាំរបស់​បិសាចក្រហមរូបនេះមានតំនុក​ចិត្ត​ក្នុង​ការ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ៕

 

 

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628